អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខូម ហ្វ្រេស៊ឺ បានទទួល មរណភាពហើយ ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយសារតែអការៈ រោគវាយប្រហារភ្លាមៗ ។ ការទទួលមរណភាពពី អ្នកនយោបាយ ជើងចាស់ ខាងលើនេះត្រូវបានប្រកាស ដោយការិយាល័យ របស់លោក នៅ
ព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០១៥។
សារព័ត៌មាន The Guardian បានឲ្យដឹងទៀតថា លោក ហ្វ្រស៊ឺ បានទទួល មរណភាពទៅ ដោយគ្មាន ការឈឺចាប់អ្វីទាំងអស់កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ដោយប្រជាជនអូស្ត្រាលី និង ទូទាំងពិភពលោក ទាំងអស់ ដែលបានស្គាល់រូបលោក ពិតជាមានភាពតក់ស្លុត និង សោក ស្តាយណាស់ចំពោះ ការបាត់បង់ អតីតមេដឹកនាំរូបនេះ ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតថា លោក ពិតជាបានលាចាក លោកទៅប្រកបដោយសន្តិភាពមែន។
គួរបញ្ជាក់ថា លោក ហ្វ្រេស៊ឺ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៨៣។ ដោយឡែកលោក នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តូនី អាប់បុតត៍ ក៏បានសរសេរជាសារសម្តែងមរណទុក្ខ តាមបណ្តាញសង្គមរបស់ លោកផងដែរនៅថ្ងៃសុក្រនេះ ដោយរំឮកពីស្នាដៃជាច្រើន ដែលលោកធ្លាប់បានសុំការជួយពី លោក ហ្វ្រេស៊ឺ ដើម្បីរួបរួមអ្នក នយោបាយ អូស្ត្រាលីឡើងវិញ៕