​ការប្រយុទ្ធ​គ្នា កំពុង​បន្ត​នៅ តំបន់​កូ​កាំ​ង ប្រទេស មី​យ៉ាន់​ម៉ា

0

ការប្រយុទ្ធ​គ្នា​ដ៏​កាច​សាហាវ បាន​បន្ត​នៅ​ស្រុក ឡក​កៃ នៃ​តំបន់​កូ​កាំ​ង ស្ថិតនៅក្នុង រដ្ឋ​សាន ភាគ​ឦសាន ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការអះអាង ពី​កងកម្លាំង​កម្លាំង រដ្ឋាភិបាល ដែល​កំពុងតែ វាយ​ដណ្តើម​តំបន់​យុទ្ធសាស្ត្រ ពី​ក្រុម​ជនជាតិភាគតិច នៅ​តំបន់​ខ្ពង់រាប 1479​។​

g1
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០១៥ នេះ ដោយ ដកស្រង់​សម្តី​ពី​អ្នកនាំពាក្យ យោធា​ទៀតថា ការវាយប្រហារ​កើតឡើង​ស្របពេល​នៃ កិច្ចពិភាក្សា សន្តិភាព​កំពុង​រៀបចំឡើង​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង ក្រុម​ប្រដាប់អាវុធ ជនជាតិភាគតិច MNDAA ឈាន​ចូលដល់​ថ្ងៃទី​៣ ទៅហើយនោះ​។​

g4
​បើតាម​ការអះអាង​ពី​យោធា​រដ្ឋ ឲ្យ​ដឹងថា កងកម្លាំង​របស់ខ្លួន​ម្នាក់​បាន​បាត់​បង់ជីវិត និង ៣០ នាក់​ទៀត​រងរបួស ប៉ុន្តែ​សម្រាប់ ខាង​ភាគី​ជនជាតិភាគតិច​វិញ មិនទាន់មាន​ព័ត៌មាន​ណាមួយ បញ្ជាក់​ពី​ការខូចខាត​នោះឡើយ​។ ការប្រយុទ្ធ​គ្នា បន្ត​អូស បន្លាយ​ជាង ២​សប្តាហ៍​មកហើយ ដោយ​កងកម្លាំង​រដ្ឋាភិបាល ១០១ នាក់​បាន​បាត់​បង់ជីវិត និង ២៧៦ របួស​។​
​ដោយឡែក​សម្រាប់​ខាង​ក្រុម MNDAA វិញ ក្រោយ​រដ្ឋាភិបាល​វាយលុក​ចូល​តំបន់​ខាងលើនេះ គេ​បាន​រកឃើញ​សាកសព​ចំនួន ១០៤​នាក់ និង ចាប់ខ្លួន​ទាំងរ​ស់បាន ៣០​នាក់​៕

g3