យុវជន​ដៃដល់​ម្នាក់​ជា​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ដែល​បាន​ជិះ​ម៉ូតូ​កាប់​សិស្ស​ម្នាក់​អោយ​របួស​ក្បាល ធ្ងន់ធ្ងរ​ត្រូវបាន​តុលាការខេត្ត​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​យ៉ាង​រំភើយ​

0

​កំពង់ឆ្នាំង​៖ ជនដៃដល់​ជា​សិស្ស​ម្នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ន ចាប់ខ្លួន​នៅក្នុង​ថ្នាក់​នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៥ បន្ទាប់ពី​ជនដៃដល់​រូបនោះ​បាន​ជិះ​ម៉ូតូ​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​ជា​សិស្ស​DSC02409វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ម្នាក់ អោយគេ​របួស​ក្បាល​ធ្ងន់ធ្ងរ នៅពេល​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេ​ត្យ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៥ ត្រូវបាន​តុលាការខេត្ត​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​។
​ ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​កាលពី​វេលា​ម៉ោង​១១ និង ១៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ ជនដៃដល់​ឈ្មោះ ម៉េ​ត វឿន​វិ​វ​ឌ្ឍ​ន៏ និង​បក្សពួក ៥ ទៅ ៦ នាក់​បាន​ជិៈ​ម៉ូតូ​ជា​ហ្វូង​ដេញ​កាប់​ជនរងគ្រោះ​ជា​សិស្ស​ឈ្មោះ ផន លឹម​ហ៊ួ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ជា​សិស្ស ថ្នាក់​ទី​១១ D វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ពេលដែល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ត្រឡប់​ចេញពី​វិទ្យាល័យ​ទៅផ្ទះ​វិញ បណ្តាលអោយ​គេ​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​មិត្ត​ភ​ក្រ័​ដឹក​មក​ស​អ្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែល​មុខរបួស​លើ​ក្បាល​គេ​រយះ​ប្រវែង​៧​ហ៊ុន​។
​ក្រោយពេល​កាប់​ជនរងគ្រោះ​ហើយ ជនដៃដល់​និង​បក្ខពួក​បាន​នាំ​គេចខ្លួនបាត់​។ ប៉ុន្តែ​ដោយមាន​សាក្សី ស្គាល់មុខ​ជនដៃដល់​ច្បាស់ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ និង​ឈានដល់​ការចាប់ខ្លួន​ឈ្មោះ ម៉េ​ត វឿន​វិ​វ​ឌ្ឍ​ន៏ នៅក្នុង​ថ្នាក់រៀន​តែម្តង​កាលពី​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៥ នាំមក​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។
​ ​ក្រោយពី​បាន​ឃាត់ខ្លួន​មួយ​យប់​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៥ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ខ្លួន​ឌន​ដៃដល់ ទៅ​តុលាការខេត្ត និង​ប្រមាណ​ម៉ោង​១០​និង​៣០​នាទី​​ជនដៃដល់​ត្រូ​បាន​តុលាការ​ដោះលែង​អោយនៅ​ក្រៅ​ឃុំ ដោយ​តំកល់​ប្រាក់​មួយចំនួន​តាមផ្លូវ​ច្បាប់​។​DSC02411
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ករណីនេះ​គឺមាន​មន្ត្រី​រា​ការ​ម្នាក់​ធ្វើការ​នៅក្នុង​មន្ទីរ​សាធារណៈការ​ខេត្ត ដែលជា​អ្នកមាន​ធនធាន​មធ្យម ដែលជា​សាច់ញាតិ​ទាំងសងខាង របស់​ជនរងគ្រោះ​និង​ជនដៃដល់ បាន​ចេញមុខ​រត់ការ​ដោះស្រាយ​ទាំង​ជាមួយ​សមត្ថកិច្ច និង​ទាំង​ជាមួយ​តុលាការខេត្ត ទើប​ឌន​ដៃដល់​ត្តូ​វ​បាន​តុលាការ​ដោះលែង​អោយនៅ​ក្រៅ​ឃុំ ដោយ​យក​លេស​ថា ពួកគេ​ទាំង​២​នាក់​ជា​បងប្អូនជីដូន មួយ​និង​គ្នា និង​ជនដៃដល់​ត្រូវ​ចូល​ប្រឡង​នៅ​ថ្ងៃទី​២៣ ខែ​មិនា ខាងមុខនេះ​។
​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​បានលើកឡើង​ថា​៖​ការដោះលែង​ជនដៃដល់​ក្នុង​រឿង​ខាងលើនេះ គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​គ្មាន​អ្នកណា​អុង​អាត់​បានឡើយ ព្រោះ​មានតែ​បទឧក្រិដ្ឋ​ទេ​ដែល​មិនអាច​លើកលែង​អោយនៅ​ក្រៅ​ឃុំ​បាន​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​គិតថា តុលាការ​និង​អ្នកមាន​លុយ​បកស្រាយ​អ្វី​ក៏​សមស្រប​ដែរ តែ​គេ​គិតថា​អោយតែ​មាន​លុយ​ចង់​ដេញ​កាប់​អ្នកណា​អោយរ​បួស​ជិត​ស្លាប់​ផ្អើល​មនុស្ស​ពេញ​ក្រុង ផ្អើ​ពេញ​ផ្លូវជាតិ ស្ទះចរាចរណ៍ ក៏ដោយ ពេល​គេ​ឆ្លើយថា​គេ​ជា​បងប្អូន​និង​គ្នា បង់​តែ​លុយ​អោយទៅ និង​តំកល់​លុយ​នៅ​តុល​ការ​ទៅ​អាច​នៅក្រៅ​ឃុំ​បាន​ហើយ នេះហើយ​ជា​ច្បាប់ តូច​ជាង​ទម្លាប់​នៅ​ស្រុក​ខ្មែរ​យើង​។​
​ ​ការដោះលែង​ជនដៃដល់​ខាងលើនេះ ត្រូ​បាន​ប្រជាបលរដ្ឋ​រិះគន់ថា គឺជា​ការលើកទឹកចិត្ត​អោយ​កូ​​ន​អ្នកមាន​លុយ ដើរ​កាប់​គេឯង​តាម​អំពើ​ចិត្ត​ហើយ អ្នកក្រ​អត់លុយ​ដេក​ចាំតែ​ស្លាប់ទៅ​៕DSC06625

( ឈៀង ថា​រិ​ទ្ធ )