ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០១៥នៅវេទិការខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវេទិការសាធារណះស្តីពីការប្រយុទ្ធប្រឆាំងនិងអំអើពុករលួយនិងវប្បធម៍និងទណ្ឌភាពដើម្បីឲ្យប្រជា
ពលរដ្ឋបានចូលរួមសំដែងអំពីក្តីកង្វល់របស់គាត់អំពីបញ្ហាទណ្ឌភាពមកពី៣ ខេត្តមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ មានចំនួនអ្នកចូលរួម១៧៨នាក់ពិធីនេះមានការចូលរួមលោក ឡៅម៉ុងហៃ លោកស្រីម៉មសុីថាប្រធានឯករាជប្រឆាំងនិងអំពើពុករលួយ លោមហុឹមយន់មន្ត្រីសំរបសំរួល លោកកែសម្ផស្សតំណាងរាស្ត្រ។លោកស្រីម៉មសីុថាបាននិយាយថាការបើកវេទការសធារណះនេះសំដៅលើកឡើងអំពី ការដកហូតដីធ្លីគា្មនមូលដ្ឋានច្បាស់លាស់ ករណីមានប័ណ្ណអត់ដី និងករណីដីអត់មានប័ណ្ណ ការដោះស្រាយមានវិបត្តិទនាស់ដីធ្លីនិងវិធានការណ៍លើជនប្រព្រឹត្តអំអើពុករលួយនៅមានកំរិតទាប និងទណ្ឌភាពនៅតែមានប្រជាពលរដ្ឋរងគ្រោះមិនមានកាគាំពារដោយច្បាប់នៅតែទទួលរងនូវអំពើអយុត្តិធម៍នៅឡើយ។លោកស្រីបាននិយាយបន្តថាប្រជាពលរដ្ឋខ្លះមានករណីសំនុំឯកសារនៅក្នុងប្រពន្ធ័តុលាការចាត់ការមានភាពមិនប្រក្រតីលំអៀងទៅអ្នកមានលុយនិងអ្នកមានអំណាច និងមានការពុករលួយក្នុងការឃុំខ្លួនដោយមិនមានភស្តុតាងដាក់បន្ទុក និងជុំរិតទាប្រាក់ជាថ្នូរនៃការដោះលែងនៅក្រៅឃុំបណ្តោះអាសន្នជាដើម។
លោកស្រីបានបន្តថានៅមានពេលខ្លះតុលាការទុកឯកសាររបស់ជនរងគ្រោះទុកចោលមិនព្រមចាត់ការ ហើយករណីខ្លះការដោះស្រាយរបស់តុលាការគ្មានតម្លាភាពក្នុងនិងក្រៅប្រព្ធ័តុលាការសម្រេចជាសាលដីការតុលាការដោយយកឯកសារមិនគតិយុត្តិធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តីជាដើម។នៅក្នុងនោះបើកអង្គប្រជុំវេតិការសាធារណះនេះដែរក៏មានប្រជាពលរដ្ឋបានឡើងមកបញ្ចេញមតិយ៉ាងសស្រាកស្រាំលើកយកបញ្ហាមកពិភាគ្សាដូចជាបញ្ហាទំនាស់ដីធ្លីនៅជុំវិញខេត្តទាំង៣ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំជាដើម។នៅទីបញ្ចប់លោកម៉ុងហៃបាននិយួថាប្រជាពលរដ្ឋរងគ្រោះបានមកបង្ហាញមតិកន្លងមកមកដល់ពេលនេះមានការផ្លាស់ប្តូរទាំងឥរិយាបទនិងចំណេះដឹងផ្ទាល់ខ្លួនដូចជាសំដែងការតស៏ូមតិជាមួយអាជ្ញាធរសាធារណះនៅថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិជាដើមលោកបាននិយាយបន្តថានិទណ្ឌភាពជាកក្តារុញច្រានឲ្យមានអំពើពុករលួយនិទណ្ឌភាពជាកក្តារុញច្រានឲ្យមានអំពើហឹង្សានិងអំពើអយុតកតិធម៍កើតមាននៅក្នុងសង្គមដូច្នេះយើងរួមគ្នាប្រយុទ្ធប្រឆាំងនិងនិទណ្ឌភាពនិងអំពើពុករលួយឲ្យបានដាច់ខាត៕គង្គា


































