​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​សំភារៈ​គ្រឿងទេស​ពេញ​បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វា​រដាច់​កាឡេ​ថយក្រោយ​ក្រឡាប់ចាក់​ឥ​វ៉ាន់​ពេញ​គល់ស្ពាន​

0

​ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ ធុន​ធំ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ ម​0184 ភព​3 ដឹក​សំភារៈ​គ្រឿងទេស​ពេញ​បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ​ត្រើយម្ខាង​បាន​ប្រហែល​៣០​ម៉ែត្រ​រថយន្ត​ដាច់​កាឡេ​ថយក្រោយ​ក្រឡាប់ចាក់​សំភារៈ​ពេញ​គល់ស្ពាន សំណាង​ដែល​គ្មាន​មនុស្ស​រងរបួស​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៤ ត្រង់ចំណុច​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយម្ខាង ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ​។​ ​បើតាម​សម្ដី​តៃកុង​រថយន្ត​បានអោយដឹងថា នៅមុន​គាត់​បានរៀបចំ​ដាក់​សំភារៈ​ជាច្រើន​ពេញ​រថយន្ត​របស់គាត់​ត្រង់ចំណុច​ក្បែរ​គល់ស្ពាន​ជ្រោយចង្វារ​

ត្រើយម្ខាង និង​បំរុង​ដាក់​សំភារៈ​បន្ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ បំណង​ដឹក​ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម ខណៈ​ចេញពី​ដំណើរ​ឡើង​ពី​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយម្ខាង​បាន​ប្រហែល​៣០​ម៉ែត្រ រថយន្ត​បាន​ដាច់​កាឡេ​ថយក្រោយ ហើយ​គាត់​ព្យាយាម​ជាន់​ហ្វ្រាំង​ដែរ ប៉ុន្តែ​មិនជា​ប់ ក៏​បណ្ដាលអោយ​រថយន្ត​ក្រឡាប់ចាក់​សំភារៈ​ពេញ​គល់ស្ពាន សំណាង​ដែល​ពុំមាន​

មនុស្ស​រងរបួស​។​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ធ្វើ​កំណត់ហេតុ​និង​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​ជ្រោយចង្វារ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ 02 03 01