មន្ទីរ​កសិកម្ម​ខេត្ត​និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​ស្រែប្រាំង​ចំណុច​កន្លង​អិន​របស់​អ្នក​ស្រុកភូមិ​​កណ្តាល ដែល​ស្រូវ​១៨​ហិកតា​នឹង​បាត់បង់​ទិន្នផល​៣០%​ព្រោះតែ​ខ្វះ​ទឹក​

0

​កំពង់ឆ្នាំង​៖​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​បានចេញ​ផ្សាយ​លិខិតស្នើ របស់​ប្រជាពលរដ្ឋ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ជួយ​អោយ​មន្ទីរ​ពាក់ព័ន្ធ​ទប់ស្កាត់​ជនខិលខូច​លួច​បើកទ្វារ​ទឹក​ដាក់​ស្បៃ​មុង​ចាប់​ត្រី​នៅ​ទំនប់​បារាំង​ធ្វើអោយ​អាង​ស្តុ​ប​ទឹក​DSC02475បឹង​ធំ​រីងស្ងួត នឹង​ធ្វើអោយ​ស្រែប្រាំង​ខ្លះ​ងាប់​និង​ខ្លះ​ខ្វះ​ទឹក​ស្កក​ខូច​បាត់បង់​ទិន្នផល​ជាង​២០​ហិតា​នៅ​ចំណុច​កន្លង​អិន​មក នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ លោក​អភិបាលខេត្ត​បាន​ចាត់តាំង​អោយ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ដឹកនាំ​ក្រុមការងារ​ចំរុះ​មួយក្រុម និង​អ្នកកាសែត​ចុះទៅពិនិត្យ​ទ្វារ​ទឹក​ទំនប់​បារាំង​និង​ស្រែប្រាំង ដើម្បី​រួមគ្នា​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​។​
​ ​ក្រុមចំរុះ​ខាងលើនេះ​រួមមាន លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​ប្រ​​ធា​នក​រិ​យា​ល័យ​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង លោក​មេភូមិ​កណ្តាល អ្នកយកព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី ទូរទស្សន៍​ហង្ស​មាស ទូរទស្សន៍​បាយ័ន និង​តំណាង​ប្រជាពលរដ្ឋ​ភូមិ​កណ្តាល​មួយចំនួន​បាន​ចូលរួម​ផងដែរ​។​សូមបញ្ជាក់ថា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត ដែល​លោក​អភិបាលខេត្ត​អោយ​ចុះមក​ត្រួតពិនិត្យ​ទ្វារ​ទឹក និង​ស្រែប្រាំង​ខូចខាត ជាមួយ​ក្រុមចំរុះ​ដែរនោះ​អត់​បាន​ចូលរួម​ទេ មិនដឹងថា​លោក​មាន​ភារកិច្ច​អ្វី​ឡើយ តែ​អ្នក​ដែលមាន​ប្រតិកម្ម​ជាងគេ​នោះ គឺ​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​នេះ​ហើ យ បាន​និយាយថា​អ្នកកាសែត​ចុះផ្សាយ​មិន​ពិត ដោយ​លោក​បាន​ថា ដីស្រែប្រាំង​ជុំវិញ​បឹង​ធំ​មានតែ​៣០​ហិតា​ប៉ុ ណ្ណោះ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ថា​មាន​រាប់រយ​ហិកតា មិនមែន​មានតែ​៣០​សិប​ហិកតា​នោះទេ​។​

DSC02500
​ ​ក្រោយពេល​ក្រុមការងារ​ចំរុះ​ចុះ​ត្រួតពិនិត្យ​ទ្វារ​ទឹក​ទំនប់​បារាំង និង​ដី​ស្រូវ​ស្រែប្រាំង​ដោយផ្ទាល់​នៅ​ចំ​ណុ ច​កន្លង​អិន របស់​អ្នកស្រុក​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុមការងារ​បាន​ឯកភាពគ្នា​វាយតម្លៃថា​៖​ដី​ស្រូវ​ស្រែប្រាំង​ចំណុច​នេះ​របស់​អ្នកភូមិ​កណ្តាល សង្កាត់​កំពង់​ឆ្នាំ​សរុប​មាន​ចំនួន​២២​ហិកតា គឺ​២​ហិកតា​បាន​ស្វិត​ងាប់​ខូច​ទាំងស្រុង ៣​ហិតា​បាត់បង់​ទ​ន្និ​ផល​៥០% និង​១៨​ហិកតា​ទៀត​អាច​បាត់បង់​ទិន្នផល​៣០% ព្រោះថា​ប្រភពទឹក​នៅ​បឹង​ធំ​ត្រូវ​រីងស្ងួត ដោយសារ​ជនខិលខូច​លួច​បើកទ្វារ​ទឹក​ទំនប់​បារាំង​ដាក់​ស្បៃ​មុង​ចាប់​ត្រី​កន្លងមក​។​
​ដោយឡែក​ស្រូវ​ស្រែប្រាំង​រាប់រយ​ហិកតា​ទៀត របស់​អ្នកស្រុក​សង្កាត់​កំពង់ឆ្នាំង និង​សង្កាត់​ផ្សា​ឆ្នាំង ក្រុមការងារ​មិនទាន់​ចុះទៅពិនិត្យ​នៅឡើយ​ទេ និង​ក៏​មិនអាច​ដឹង​ពី​ផលប៉ះពាល់​ខ្វះ​ទឹក និង​ខូចខាត​ប៉ុន្មាន​ហិកតា​ដែរ​។​ប៉ុន្តែ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​និយាយថា ដី​ស្រូវ​ស្រែប្រាំង​ដែល​មិនទាន់​ប្រមូល​ផល​នៅ​ចំ​​ណុ​ច​បឹង​ធំ​សរុប​ពេលនេះ​មាន​មិន​លើសពី​១០០​ហិកតា​ឡើយ​។​ប៉ុន្តែ​លោកស្រី​ចៅសង្កាត់​កំពង់ឆ្នាំង និង​លោក​​មេភូមិ​កណ្តាល និយាយថា​ស្រូវ​ស្រែប្រាំង​នៅ​តំបន់​បឹង​ធំ​អាចមាន​ច្រើនជាង​នេះ​ដែល​មិនទាន់​ប្រមូល​ផល​។​​ ​ទាក់ទង​និង​ទ្វារ​ទឹក​ទំនប់​បារាំង លោក ឈាង វណ្ណៈ ប្រធាន​ក​រិ​យា​ល័យ​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ខេត្ត នៅ​ក្នុ​
​ង​ក្រុមការងារ​ចំរុះ​បាន​និយាយ​អោយដឹងថា​៖ លោក ដោក ប៊ុន​ថុ​ន បាន​ទូរ​សព្ទ័​អោយ​លោក​ដឹងថា ឆ្នាំក្រោយ​​លោក​និង ជួសជុល​ទ្វារ​ទឹក និង​ទំនប់​បារាំង​អោយ​ខ្ពស់ជាង​នេះ​បន្ថែមទៀត ដើម្បី​ទប់ទឹក​ក្នុង​អាង​ស្តុ​ប​ទឹក​បឹង​ធំ​អោយបាន​ច្រើន និង​ធានា​ទឹក​ធ្វើស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​នេះ​អោយបាន​ទឹក​គ្រប់គ្រាន់​។​

DSC02495
​ ​គួរ​បញ្ជាក់ថា​៖​ទាក់ទង​និង​ស្ថិតិ​ដីស្រែប្រាំង​នៅ​ជុំវិញ​តំ​នប់​បឹង​ធំ ដែលជា​ដី​ស្ថិតនៅក្នុង​សង្កាត់​កំពង់ឆ្នាំង​​និង​សង្កាត់​ផ្សារឆ្នាំង គឺ​ស្ថិតិ​ដី​របស់​មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​ធនធានទឹក​ខេត្ត គឺអាច​ខុសគ្នា​ជាមួយ​ស្តិ​តិ​ដី​របស់​អាជ្ញាធរ​សង្កាត់​និង​ក្រុង​កំពង់ឆ្នាំង​ដែល​បានលើកឡើង ក្នុង​រឿងនេះ​គេ​មិនដឹងថា​ស្ថិតិ​ខាង​ណាមួយ​ខុស ខាង​ណាមួយ​ត្រូវ​នោះទេ រឿងនេះ​ទុកអោយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​គ្រប់គ្រង​សួរនាំ និង​ចាត់ចែង​ក្តាប់​ស្ថិតិ​អោយបាន​ច្បាស់​តាម​តួនាទី​ទៅ​ចុះ តែ​សំខាន់​អាណិត​មេត្តា​កុំអោយ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​ទៀត​៕
​កំពង់ឆ្នាំង​,​ថ្ងៃទី​២៣.០៣.២០១៥

DSC02489