កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្ត និងក្រុងកំពង់ឆ្នាំង ក្នុងពេលថ្មីៗប៉ុន្មានថ្ងៃនេះ បានខិតខំប្រឹងប្រែងរិតបណ្តឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអាជីវករលក់មាសតាមផ្សារ យ៉ាងសកម្ម បន្ទាប់ពីមានអំពើប្លន់ប្រដាប់អាវុធយកមាសក្នុងទូរដែលដា្់លក់តាមផ្ទះ
ក្នុងផ្សារបានកើតឡើង នៅខេត្តកំពង់ធំ និងរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ នៅផ្សារស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។លោក ញ៉ោក ប៊ុនធី អធិការងក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាៈ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានសហការណ៏ជាមួយនគរបាលខេត្ត ក្រោមការបញ្ជារដោយផ្ទាល់ពីលោក ឧត្តមសេនីយ៏ត្រី ប្រាក់ វុឌ្ឍី ស្នង ការនគរបាលខេត្ត ដោយបានដាក់កម្លាំងការពារតាមគោដៅ និងចេញល្បាតនៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីការពារ សុវត្ថិភាព សណ្តាប់ធ្នាប់សន្តិសុខ ជូនប្រជាពលរដ្ឋ អាជីវករនៅក្នុងក្រុង។

លោកអធិការរងបានអោយដឹងទៀតថា ការរិតបន្តឹងបែបនេះ គឺធ្វើរហូតមកតាំងពីដើមខែកុម្ភះដល់ថ្ងៃនេះ និងបន្តការពាបែបនេះរហូតដល់បុណ្យចូលឆ្នាំខ្មែរ ហើយនឹងបន្តរទៅមុខទៀត ដោយក្នុងនោះមានកម្លាំង ការពារនៅចំណុចផ្សារលើ មានចំនួន១០នាក់ និងកងរាជអាវុធហត្ថ២នាក់ រថយន្តស៊ីរ៉ែន១គ្រឿងម៉ូតូ៥គ្រឿង ។នៅផ្សារក្រោមមានកម្លាំង១០នាក់ ម៉ូតូ៥គ្រឿង និងកម្លាំងល្បាត ១០នាក់ រថយន្ត១គ្រឿងម៉ូតូ៥គ្រឿង ក្រៅពីនោះនៅមានកម្លាំងអន្តរាគមន៏របស់ស្នងការដ្ឋានខេត្ត មានចំនួនស្មើគ្នាជាមួយកម្លាំងនគរបាលក្រុងដែរ តែត្រូវបានបន្ថែមរថយន្តស៊ីរ៉ែនធំ១គ្រឿង។ ការងារនេះ នៅ មានក្រុមល្បាតនៅពេលយប់បន្ថែមទៀត ដើម្បីទប់ស្កាត់សកម្មភាពឆក់ប្លន់មិនអោយកើតមានបានឡើយ។

សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ មានភាពកក់ក្តៅ ចំពោះចំណាត់របស់អាជ្ញាធរខេត្ត និងលោកស្នងការនគរបាលខេត្ត ដែលបានពង្រាយកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដែលសកម្មភាពបែបនេះ បើសិនជាមានការប៉ុនប៉ងណាមួយពីក្រុមចោរប្លន់ គឺគេគ្រាន់តែឃើញកម្លាំងសមត្ថកិច្ច បើទោះចង់ក៏មិនហ៊ានដែរធ្វើកម្មភាពដែរ៕ ( ឈៀង ថារិទ្ធ )





































