​ ​អគ្គីភ័យ​មួយ​ល្ងាច​កើតឡើង​២​លើក ឆេះ​ស្តង់​លក់​ឈើ​និង​តូប​លក់​មង​ ​នៅ​ផ្សារឆ្នាំង​អស់​៨​កន្លែង​បណ្តាលមកពី​ភ្លើង​កន្ទុយបារី​និង​ការ​ទុស្សេ​ខ្សែភ្លើង​

0

​កំពង់ឆ្នាំង​៖ រយះពេល​តែមួយ​ល្ងាច​អគ្គីភ័យ​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​២​កន្លែង ជិតៗ​គ្នា ករណី​ទី​១​ឆាបឆេះ​ដេប៉ូ​លក់​ឈើ​ចំនួន​៤​កន្លែង និង​តូប​ចាប់ហួយ​ចំនួន​៣​នៅជាប់​គ្នា​កើតឡើង​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងកើត​ផ្លូវ​មុខ​មុខ​វត្ត​យាយ​DSC02568ទេព​ដែល​បណ្តាលមកពី​ភ្លើង​កន្ទុយបារី ករណី​ទី​២​បាន​ឆេះ​តូប​លក់​មង​មួយ​នៅក្នុង​ផ្សារឆ្នាំង បណ្តាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់​មិន​ទ្វារ​តូប​ចោល កើតឡើង​នៅ​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​។ អគ្គីភ័យ​ទាំង​២​លើក​នេះ​បាន​កើតឡើង​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​នៅក្នុង​ហេតុ​ការ​ណ៏​នេះ​មានរ​ថយ​ន្ព​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ឆ្នាំង​ជាច្រើន​គ្រឿង បានចេញ​ធ្វើ​អន្តរា​គម​ន៏​ជួយ​បាញ់​ពន្លត់​យ៉ាង​សក ម្ម តែ​ពុំមាន​អ្នកណាម្នាក់​រងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះឡើយ​។​ ​

DSC02569
​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ ករណី​ទី​១​អគ្គីភ័យ​នោះបាន​ឆេះ​អស់​ដេប៉ូ​លក់​ឈើ​ចំនួន​៤​កន្លែង តូប​លក់​ចាប់ហួយ​ចំនួន ៣​តូប ម៉ូតូ​មួយគ្រឿង ក្នុងនោះ​ក៏បាន​ឆេះ​គំនរ​ឈើ ស្លឹកកណ្តប​ដែល​គេ​ចងបាច់​ដាក់លក់ និង​ឥ​វ៉ាន់​ចាប់ហួយ មួយចំនួន​ផងដែរ ដែល​មូលហេតុ​ឆេះ​មកពី​អ្នក​ជក់បារី​ចោល​កន្ទុយបារី​ទៅលើ​សំរាម បង្ក​ជា​ភ្លើង​ឆាបឆេះ​ឡើង និង​រាលដាល​ឆេះ​ស្លឹកកណ្តប​ដែល​គរ​លើ​គ្នា រួច​រាលដាល​ឆេះ​តូប​និង​ដេប៉ូ​ឈើ​លក់​ជា​បន្តបន្ទាប់​តែម្តង​។ ដោយឡែក​ការ​ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​លក់​មង​ក្នុង​ផ្សារឆ្នាំង​វិញ គឺ​ខូ​ត​ខាត​មង​មួយចំនួន តែ​ត្រូវបាន​អ្នកផ្សារ​ជួយ​ពន្លត់​ទាន់ សមត្ថកិច្ច​មិនបាន​ចំណាយ​រថយន្ត​ជួយ​បាញ់​ទឹក​ពន្លត់​នោះឡើយ នៅក្នុង​ករណី​ទាំង​២​នេះ ពុំមាន​បង្ក​អោយ​អ្នកណា​រងរបួស​ឡើយ ចំណែក​តម្លៃ​នៃ​ការខូចខាត​អស់​ច្រើន​បង្គួរ​ដែរ​។

DSC02572
​នៅ​ក្នុងនោះ​ការទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​បាន​អន្តរា​គម​ន៏​បាញ់​ពន្លត់​អស់​ទឹក​៨​រថយន្ត ទើប​គ្រប់គ្រង​សភាពការណ៍​បាន មូលហេតុ​ដែល​បាញ់​ទឹក​អស់​ច្រើន​នោះ​គឺ​មកពី​មាន​គំនរ​ស្លឹកកណ្តប​ជាច្រើន​ដុំ​ដែល​គេ​ដាក់លក់​ឆាបឆេះ​រាលដាល ធ្វើអោយ​ការបាញ់​ពន្លត់​ជួប​ការលំបាក និង​ភ្លើង​បាន​ឆាបឆេះ​មាន​សន្ទុះ​លឿន​ដូច​ឆេះ​សាំង​។

DSC02509
​ការអន្តរាគមន៍​ទាន់ពេល​ខាងលើនេះ​គេ​បានកត់សំគាល់​ឃើញថា មាន​ស្ថា​នី​យ៏​ផ្តល់​ទឹកបាន​ជួយ ឧបត្ថម្ភ​ទឹក ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាន់ពេល​នៅ​ជិត​នោះ​ទាន់ ទើបរ​ថយ ន្ត​ពន្លត់អគ្គីភ័យ​យក​ទឹកបាន​ទាន់ពេល​មិន​ពិបាក​ក្នុងការ​ទៅយក​ទឹក​នៅ​កន្លែង​ឆ្ងាយ​។ នេះ​ជា​អគ្គីភ័យ​លើ ក​ទី​២​ហើយ បន្ទាប់ពី​អគ្គីភ័យ​លើក​ទី​១​ក្នុងឆ្នាំនេះ​នៅក្នុង​ក្រុង​កំពង់​ឆ្នាំ បាន​ឆេះ​កន្លែង​លក់​គ្រឿងបន្លាស់ មួយកន្លែង កាលពី​ថ្ងៃទី​១៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​៕
​កំពង់ឆ្នាំង​,​ថ្ងៃទី​២៣.០៣.២០១៥ ( ឈៀង ថា​រិ​ទ្ធ )
DSC02550