កំពង់ឆ្នាំង៖ ដីព្រៃរបស់រដ្ឋនៅខាងកើតបណ្តោយផ្លូវជាតិជាប់បណ្តោយដង អូរឬស្សីសាច់ប្រមាណជាង២ហិកតានៅជាប់ស្ពាន ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារយកគ្រឿ ងចក្រមកឈូសឆាយព្រៃទន្ទ្រានយកធ្វើកម្មសិទ្ឋ ដោយបាន
អះអាងថាខ្លួនបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបាននិយាយថា៖ ដីព្រៃជាប់សងខាងមាត់អូរ១៥ម៉ែត្រ ត្រូវបានហាមឃាត់ មិនអោយឈូសឆាយឡើយ ព្រោះអូរគឺជាទ្រព្យសម្បតិរដ្ឋ។
នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ អ្នកសារព័ត៌មានយើងមួយក្រុម បានទៅថតរូបភាព និងបាន ជួបសម្ភាសន៍ជាមួយស្ត្រីម្នាក់ដែលអះអាងថាជាម្ចាស់ដី គាត់បាននិយាយថា៖ គាត់មានឈ្មោះ ជា គឹមឡេង អាយុ៤៥ឆ្នាំ មានទីលំភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ដីនេះគាត់បានកាន់កាប់តាំងពីឆ្នាំ៧៩មកម្លេះដោយបានធ្វើឡធ្យូងនៅក្នុងដីនេះផង។ ប៉ុន្តែដីរបស់គាត់គ្មានប្លង់កាន់កាប់អ្វីទាំងអស់ ដោយគ្រាន់តែដឹងឮពីមេភូមិចាស់ លោក ជា វឿន និង លោកមេភូមិថ្មី ឈ្មោះ ម្រេច អឿន សព្វថ្ងៃតែប៉ុណ្ណោះ ។ គាត់បានជួលគ្រឿងចក្រ មកឈូសដីនេះគឺមិនប្រាប់អាជ្ញាធរមូលដា្ននណាទេ ព្រោះសំអាងថាជាដីរបស់ខ្លួន តែក្រោយពីការឈូសឆាយរួចទើបមានអាជ្ញាឃុំ ស្រុក មកហាមឃាត់ ។

លោក ប៊ិន សុផាន មេឃុំផ្សារ បាននិយាយអោយដឹងថាើ គាត់មិនបានដឹងថាស្រី្តរូបនោះយកគ្រឿងចក្រមកឈូសឆាយបែបនេះទេ តែនៅពេលលោកដឹង លោកក៏បានហាមឃាត់ ព្រោះថាដីនៅជាប់មាត់អូរ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋ ដូច្នេះលោកបានហាមឃាត់មិនអោយឈូសឆាយបន្តឡើ យ មិនត្រឹមតែប៉ុណ្ណោ ស្ត្រីរូបនោះបានធ្វើកិច្ចសន្យាជាមយយឃុំថានឹងដាំកូនឈើសងរដ្ឋវិញទៀតផង។ រឿងនេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌បាននិយាយអោយដឹងថា៖លោកបានឃាត់អោយគេបញ្ឈប់ជាបន្ទាន់ក្នុងការការឈូសឆាយលើដីខាងលើនេះ ព្រោះការឈូសឆាយដីនេះ គឺបានរំលោភលើដីមាត់អូររបស់រដ្ឋ ដោយបំពានច្បាប់ ដោយត្រូវទុកសងខាងមាត់អូរ១៥ម៉ែត្រសងខាង លើសពីនេះទៀត គាត់បានឈូសលុបអូរតែម្តងដែលករណីនេះ ជាការបំពានផ្លូវទឹកសារធារណៈ ។លោកបានបន្តអោយដឹងទៀតថា៖ ស្ត្រីឈ្មោះ ជា គឹមឡេង រូបនេះគាត់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាឃុំរួចហើយ បើគាត់នៅតែបំពានទៀត លោកនឹងចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនិយាយថា៖ការហាមឃាត់របស់អាជ្ញាធរឃុំនិងស្រុក គឺដើរយឺតមួយជំហ៊ានហើយ ព្រោះតែអ្នកឈូសឆាយដីនោះបានបញ្ចប់ការឈូសឆាយត្រឹមដីព្រុំ ដែលខ្លួនព័ទ្ឋយកទៅហើយ។អ្វីដែលចាប់អារម្មណ៏នោះពេលអ្នកសារព័ត៌មានសួរថា បើឈូសលប់អូរបែបនេះ ពេលរដូវវស្សាមិនលិចលង់ហើយទេឬ ស្រី្តនោះបានឆ្លើយយ៉ាងខ្លីថា លិចក៏លិចទៅដីរបស់គាត់ទេតើ….!! ។ លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងនិយាយថា៖នៅ ក្នុងផ្លូវច្បាប់បានចែងថា ទន្លេ បឹងបួរ ស្ទឹង និងដងអូរ ជាសម្បត្តិរដ្ឋមិនគួរ មានបុគ្គលមកឈូសឆាយដីព្រៃអូរ ទន្ទ្រានយកបែបនេះឡើយ អាជ្ញាធរមូលដ្ឋានគួរមានវិធានការណ៍អោយបានម៉ឺងម៉ាត់ចំពោះការឈូសដីព្រៃទន្ទ្រានយកលើដីដងអូរបែបនេះឡើយ ហើយបើគ្មានចំណាត់ការច្បាស់លាស់តាមផ្លូវច្បាប់ទេ អ្នកក្រោយៗនិងធ្វើតាមជាពុំខាន។សូមបញ្ជាក់ថា អូរដែលស្ត្រីខាងបានឈូសឆាយទន្ទ្រានយកនោះ ឃេវស្សាបាននាំទឹកភ្លៀងពីផ្នែកខាងលើ ហូរកាត់ធ្លាក់ កាត់តាមក្រោមស្ពានផ្នល់ជាតិ អូរឬស្សីសាច់ រួចបន្តហូរកាត់ធ្លាក់ចូលមកស្ទឹង និងទន្លេ៕ 




































