​ផ្ទះ​៣​ខ្នង​នៅ​ភូមិ​ស្រែគរ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​គ្មាន​សល់​

0

​ ​ស្ទឹងត្រែង​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្កី​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំង​ព្រឹក​បណ្តាលអោយ​ខូចខាត​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៥​ក្នុងភូមិ​ស្រែគរ​១​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​-03-22-18-08-18
​ ​លោក​មេ​ប៉ុស្តិ៍​ថា​យ ស៊ុន​អ៊ី បានដឹងថា​ផ្ទះ​ដែល​ឆេះ​ទាំង​៣​ខ្នង​នោះ​មាន​ម្ចាស់ផ្ទះ​១​ឈ្មោះ​គិះ ភួ​រ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ១​ឈ្មោះ​ពុ​យ ខៃ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ ៣​ឈ្មោះ​រ៉ែ​ម វុទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនរងគ្រោះ​ទាំង​៣​គ្រួសារ​រស់នៅ​ក្នុងភូមិ​ស្រែគរ​១ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្ត​ស្ទឹង​ត្រែ​។​​ ​លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​អោយដឹងទៀតថា នៅមុន​កើតហេតុ​គេ​បានឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​គិះ ភូរ ដោយ​មិនដឹង​ពី​មូលហេតុ ដោយសារ​ផ្ទះ​នោះ​មិនមាន​មនុស្ស​នៅទេ ម្នាស់​ផ្ទះ​នៅឯ​ស្រែ​ជាមួយ​កូន​។​ក្រោយពី​មានការ​ឆេះ​ផ្ទះ​គាត់​ហើយ ភ្លើង​បាន​បន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ មិនអាច​គ្រប់គ្រង​បាន និង​គ្មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ផង​នោះ បាន​បន្ត​ឆេះ​ពីមួយ​ទៅផ្ទះ​មួយទៀត អស់​ចំនួន​៣​ង​ធំៗ និង​បន្ត​ឆេះ​ទៅផ្ទះ​មួយទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​រួម​និង​ប្រជាពលរដ្ឋ បាន​ជួយ​ពន្លត់​វាយ​ជញ្ជាំង​ទំលាក់ ទើប​ផ្ទះមួយ​ខ្នង​នេះ​រួច​ផុតពី​ការឆេះ ចំណែក​ផ្ទះ​៣​ខ្នង បាន​ឆេះ​គ្មាន​សល់​អ្វី​ឡើយ​។​្​03-22-18-08-56
​ ​លោក​បន្តថា​ផ្ទះ​ដែល​ឆេះ​ទី​មាន​ទំហំ​១០​ម៉ែត្រ​គុណ​និង​១៣​ម៉ែត្រ ផ្ទះ​ទី​២​មាន​ទំហំ​៩​ម៉ែត្រ​គុណ​និង​១១​ម៉ែត្រ និង​ផ្ទះ​ទី​៣​មាន​ទំហំ​៥​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ ទើប​និង​ធ្វើ​មិនទាន់បាន​ឡើង​នៅ​ផង​ក៏ត្រូវ​ឆេះ​អស់​តែម្តង​។​ហើយ​ការឆេះ​នេះ​ជំ​ហ៊ាន​ដំបូង​ត្រូវបាន​គេ​សន្និដ្ឋានថា​អាចមក​ភ្លើងទៀន​ឬ​មកពី​ការអុជ​ធូប ដោយសារ​នៅក្នុង​ភូមិ​មិនទាន់មាន​ភ្លើង​អគ្គីសនី​ប្រើ​នៅឡើយ​។​ឯ​ទំហំ​នៃ​ការខូចខាត​គេ​មិនដឹងថា មាន​ទឹកប្រាក់​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹងថា​សម្ភារៈប្រើប្រាស់ រួមទាំង​លុយ​មួយចំនួន​ត្រូវបាន​ឆេះ​ម៉ត់​គ្មាន​សល់​។​
​ ​លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា​នៅក្នុង​ហេតុ​ការ​នេះ ក្រោយពី​ឆេះ​នៅពេល​ព្រឹក នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​កា​បាទ​ក្រហម​ថ្នាក់​ខេត្ត ក៏បាន​យក​អំណោយ​ទៅជូន​ក្រុមគ្រួសារ​រងគ្រោះ ចំនួន​៣​គ្រួសារ​នោះ​ផងដែរ​៕

03-22-18-07-00