​រថយន្ត​ម៉ាក​សឺ​ដែ​ស​ម្ចាស់​ស្រវឹងធ្លាក់ភ្នែក​បើក​ទៅបុក​ម៉ូតូ​វ៉េវ​ហើយ​ជ្រុល​ទៅបុក​ដើម​ក្ងោក​របួសធ្ងន់​០៣​នាក់​

0

​ភ្នំពេញ ៖ បុរស​០៣​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​រថយន្ត​ម៉ាក​សឺ​ដែ​ស​បើក​បុក ម៉ូតូ​ពីក្រោយ​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី ៣១ មីនា ២០១៤ នៅលើ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ម៉ាក​សឺ​ដែ​ស ពណ៌​កណ្តុរល្មេះ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-4262 បើក​ដោយ​យុវជន​ស្រវឹងស្រា​ជោគ​ចំ​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ជា​គូរ​ស្នេ​ហ៏ យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី

សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី កើត​កម​លិច ស្របពេលនោះ​ក៏មាន​ម៉ូតូ​វ៉េវ ប​ណ៌​ក្រហម មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-7639 ជិះ​ដោយ​បុរស ០៣​នាក់ មកដល់​ចំណុច កើតហេតុ រថយន្ត​ម៉ាក​សឺ​ដែ​ស បាន​បើក​មក​បុក ម៉ូតូ​វ៉េវ ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ បុ​ើ​ង​មនុស្ស​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ ចំណែក​រថយន្ត​និង​ម៉ូតូ ជ្រុល​ទៅបុក ដើម​ក្ងោក គាប​ជាប់​តែម្តង ។​ ​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ​ដឹក យកទៅ​ព្យាបាល ចំណែកឯ រថយន្ត​និង ម៉ូតូ​ត្រូវ សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​02 03