បេសកម្ម​ដំណើរ​ទស្សនកិច្ច របស់លោក​ស្រី មី​ ​ស្សែ​ល​អូ​បា​ម៉ា បញ្ចប់ ៣ ថ្ងៃ នៅ​ខេត្តសៀមរាប​

0

 

​សៀមរាប​: នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែមីនា​ឆ្នាំ​២០១៥​វេលា​ម៉ោង​ជិត​១០ លោកស្រី​ទី​១​អាមេរិក មី​ស្សែ​ល អូ​បា​ម៉ា ( Michelle Obama ) បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ នៅ​កម្ពុជា​ហើយ​លោកស្រី បាន​ឡើង​យន្តហោះ ចាក​ចេញពី​ព្រលានយន្តហោះ​ខេត្តសៀមរាប 11081370_853833574688727_6008007614413955784_n

ការជូន​ដំណើរ​លោកស្រី មី​ស្សែ​ល ឡើង​យន្តហោះ​នោះដែរ​មាន​វត្តមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រដ្ឋមន្ត្រីក្រសួង​អប់រំ អភិបាលខេត្ត​សៀមរាប ព្រមទាំង​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ផង ដែរ​។​

11081414_853833401355411_6878414061196562776_n

​នៅ ព្រឹក​ថ្ងៃទី​២១​មីនា ឆ្នាំ​២០១៥​លោកស្រី​ទី​១​សហរដ្ឋអាមេរិក មី​ស្សែ​ល អូ​បា​ម៉ា បាន​ជំរុញ​ឲ្យ​សិស្ស​នារី​កម្ពុជា បន្ត​ការសិក្សា និង​ស្វែងរក​សេរីភាព​បន្ថែមទៀត​។ ការលើកឡើង​របស់​ជំទាវ​ទី​១​អាមេរិក​ដូច្នេះ បានធ្វើ​ឡើង ក្នុងពេល​លោកស្រី ជួប​ជាមួយ​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​សិស្ស​នារី នៅ​វិទ្យាល័យ ហ៊ុនសែន បាគង ក្នុង​ខេត្តសៀមរាប​។​11081370_853833574688727_6008007614413955784_n

​លោកស្រី មី​ស្សែ​ល អូ​បា​ម៉ា បាន​ចំណាយពេល​បី​ថ្ងៃ ដើម្បី​ទស្សនកិច្ច​នៅ​ទី​រួម​ខេត្តសៀមរាប​។ លោកស្រី បានមក​ដល់ទី​រួម​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ បន្ទាប់ពី​លោកស្រី ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ពុធ ទី​១៨​មីនា​។​​កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា លោកស្រី មី​ស្សែ​ល អូ​បា​ម៉ា ក៏បាន​ជួប​ក្រុម​អ្នកស្ម័គ្រចិត្ត​អាមេរិក Peace Corp នៅ​ខេត្តសៀមរាប​ផងដែរ​។ នៅ​រសៀល​ថ្ងៃ​សៅរ៍ លោកស្រី ក៏បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​។​

11076174_853833504688734_1265346846208226881_n

​មុនពេល​មកដល់​កម្ពុ​ជា លោកស្រី​ទី​១ របស់​អាមេរិក មី​ស្ហ៊ែ​ល អូ​បា​ម៉ា បាន​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ចាប់តាំងពី​ថ្ងៃ​ពុធ ដោយបាន​ជួប​លោកស្រី​ទី​១ របស់​ជប៉ុន គឺ​លោកស្រី អាគី អា​បេ ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន​ហ្ស៊ូ អា​បេ​។ ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី រយៈពេល ៥ ថ្ងៃ គឺ​នៅ​ជប៉ុន និង​កម្ពុជា របស់លោក​ស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា បន្ទាប់ពី​លោកស្រី និង​លោក​អូ​បា​ម៉ា បើក​យុទ្ធនាការ​មួយ ក្នុង​ខែមីនា​នេះ មាន​ឈ្មោះថា “Let Girls Learn”​។ ជា​យុទ្ធនាការ ដើម្បី​ជួយ​ក្មេងស្រី ប្រមាណ ៦២ លាន​នាក់ នៅ​ទូទាំង​ពិភពលោក ឲ្យ​បាន​ចូលរៀន តាមរយៈ​សកម្មភាពរ​បស់​ក្រុម​អ្នកស្ម័គ្រចិត្ត​អាមេរិក Peace Corp៕