ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ប្រមាណ​៧០​ភាគរយ​ធ្វើស្រែ​និង​ចំការ​ច្រើនតែ​ប្រើប្រាស់​ជីគីមី​ដែល​នាំចូល​ពី​បរទេស​និង​ផលិត​ក្នុងប្រទេស​

0

ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​៧០​ភាគរយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ប្រកបមុខរបរ​ធ្វើស្រែ​និង​ចំការ​ត្រូវបាន​គេ​ដឹងថា​បាន​ប្រើប្រាស់​ជីគីមី​ដែល​នាំចូល​ពី​បរទេស​ថៃ​និង​ផលិត​ក្នុងប្រទេស​។​ការអះអាង​បែបនេះ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​លើកឡើង​ក្នុង​imageពិធីជប់លៀង​ឆ្នាំ​ថ្មី​នៅ​ល្ងាច​ថ្ងៃទី​២២​មីនា​២០១៥​នៅ​ក្រុង​សិរីសោភ័ណ​។ លោក អ៊ីវ សារិត តំណាង​ដេប៉ូ​ចែកចាយ​ជី​ផ្កាយ​ប្រាំ​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​ដេប៉ូ​លោក​បាន​ចែកចាយ​ជី​ផ្កាយ​ប្រាំ​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​ពិធីជប់លៀង​ឆ្នាំ​ថ្មី​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​រវាង​ដេប៉ូ​ជី​ផ្កាយ​ប្រាំ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​។ លោក ប៉ាង​វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​៖​ខេត្តបន្ទាយមានជ័យ​មាន​៩​ស្រុក​.​ក្រុង​ហើយ​ផ្ទៃ​ធ្វើ​កសិផល​ដាំ​ដុះ​ដែលមាន​ស្រែ​និង​ចំការ​ប្រមាណ​ជាង​៣០​ម៉ឺន​ហិតា​ហើយ​ខេត្ត​នេះ​មាន​ប្រជាកសិករ​ធ្វើ​ស្រូវវស្សា​និង​ស្រូវប្រាំង​ហើយ​រយះពេល​ប៉ុន្មាន​ឆ្នាំនេះ​ប្រជាកសិករ​បាននាំគ្នា​ចាប់​អារ​ម្យ​ធ្វើ​ស្រូវ​ដើមរដូវ​ឬ​ស្រូវប្រាំង​ភាគច្រើន​និង​បាល​ផល​ច្រើន​។​និង​ធ្វើ​ចំការ​មាន​ដាំដំឡូង​មី​ច្រើន​ជា​ដំណាំ​ផ្សេងៗ​ទៀត​ការដាំដុះ​នា​សម័យនេះ​គឺ​ត្រូវបាន​ប្រើប្រាស់​ជីគីមី​ភាគច្រើន​ដែល​ទទួលផល​ប្រសើរឡើង​សម្រាប់​គ្រួសារ​។image លោក ឆាយ យ៉ា​ច​ន នាយករង​ក្រុមហ៊ុន​ជី​អន្តរជាតិ​ផ្កាយ​ប្រាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​ដែល​គេ​តែងតែ​ហៅ​ខេត្ត​ជ​ម្រុ​កស្រូវ​ក្នុងចំណោម​ខេត្តបាត់ដំបង​ដែល​ប្រពល​រដ្ឋ​ភាគច្រើន​ត្រូវបាន​ប្រកបមុខរប​ប​ធ្វើស្រែ​និង​ចំការ​។​នា​សម័យនេះ​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​កែ​ទំលាប់​ច្រើន​ដែល​នាំគ្នា​ធ្វើ​ស្រូវវស្សា​និង​ស្រូវប្រាំង​ហើយ​ធ្វើ​ចំការ​ដែលមាន​ដំឡូង​មី​និង​ពោត​ដំណាំង​ផ្សេងៗ​ជាច្រើន​ដែល​ប្រើប្រាស់​ជីគីមី​ជាពិសេស​ជី​អន្តរជាតិ​ផ្កាយ​ប្រាំ​កម្ពុជា​ដែល​ប្រជាកសិករ​ពេញនិយម​ប្រើប្រាស់​និង​ទទួលបាន​ផល​នាំចេញ​ផលិតផល​ចេញទៅ​លក់​នៅ​បរទេស​និង​ជួយ​ជី​វិភាព​គ្រួសារ​រ៉ុង​រឿង​ទៅ​ពេល​អ​នា​គត់​ផង​៕ គង្គា​