បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​បុក​រថយន្ត​ហ៊ី​ណូ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ខេត្តតាកែវ និង​បាន​ស្លាប់​តាមផ្លូវ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ភ្នំពេញ​

0

តាកែវ៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ដោយសារតែ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស់​គ្នា នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម3 ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​
​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់ បានអោយដឹងថា រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6128 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​ម៉ាក ឌូ​ក ពណ៌​ខ្មៅ​លា​យស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យ៉េន ហ៊ួ ហៅ​ហ៊ូ​ល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។​1
​បើតាម​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលីស​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​វ៉ា​រថយន្ត​មួយគ្រឿង ក៍​វ៉ា​ក់​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ក៏​ជ្រុល​ទៅបុក​រថយន្ត​ហ៊ី​ណូ​ពេញទំហឹង បណ្ដាលអោយ​ម៉ូតូ និង​មនុស្ស​ខ្ទៀត ជាង​៤០​មែត្រ រងរបួស​ធ្ងន់ និង​បាន​ស្លាប់​តាមផ្លូវ​ខណៈពេលដែល​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ៕
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍ សហការ​ជាមួយ​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការវាស់វែង អូស​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ស្រុក​ត្រាំកក់ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕4