ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ពក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន ខណះដែលកម្លាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្តោយផ្លូវលេខ៥៩៨។
ការឃាត់នេះធ្វើឡើងកាលថ្ងៃទី២២ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង០៨និង២០នាទីយប់នៅចំណុចតាមផ្លូវលេខ៥៩៨ ក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០២នាក់នេះ ទី១-ឈ្មោះគុន ធាវិន ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរជាងជុសជុលម៉ាស៊ីនដេរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិតាសេត សង្កាត់ចោមចៅ ខណឌពោធិសែនជ័យ និង ទី២ ម៉ៅ វណ្ណះ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅ ភូមិតាសេត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ សំភារះដកហូតមាន ថ្នាំក្រាមពណ៏ថ្លាសចំនួន០១កញ្ចប់នឹង ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT.8693។
ប្រភពពីសមត្ថកិច្ចដដែលបានបន្តអោយដឹងទៀតថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់នេះគឺកំលាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ក៏ឃើញជនសង្ស័យទាំង២នាក់បានជិះម៉ូតូ១គ្រឿងគួរអោយសង្ស័យ ក៏ហៅធ្វើការត្រួតពិនិត្យ ហើយរកឃើញ ថ្នាំញៀននៅជាប់ខ្លួនជនសង្ស័យ ហើយពួកគេបាបោះថ្នាំញៀនចោលទើបធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៏នគរបាលទឹកថ្លាតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកចាត់ការតាមនីតិវិធីនៃច្បាប់



































