សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ទឹកប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​ក្រិច​

0

​សហគមន៍​អឺរ៉ុប​បាន​សន្យាថា នឹង​ផ្តល់​ថវិកា​ចំនួន ២ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ជា​ជំនួយ​គាំទ្រ​ដល់​ប្រទេស​ក្រិច ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​គោល បំណង​ជួយ​ដល់​វិបត្តិ​មនុស្សធម៌ ។​2
​នា​អំឡុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំឡើង​នៅ​ទីក្រុង ប្រ៊ុ​យ​ហ្ស៊ែ​ល ប្រទេស ស្វី​ស ក្រោម​ការដឹកនាំ​របស់​ប្រធាន​សហគមន៍​អឺរ៉ុប​នោះ លោក​ប្រធាន​គណៈកម្មាធិការ សហគមន៍​អឺរ៉ុប ជីន​ក្លោត ចាំង​ឃឺ បាន​ថ្លែងថា ក្រិច​បាន​នឹង​កំពុង​ប្រឈម​នូវ​វិបត្តិ យ៉ាងធ្ងន់ធ្ងរ នោះ​គឺ “​វិបត្តិ​មនុស្សធម៌​” ដូច្នេះហើយ​មានតែ​ជួយ​ខាង​ផ្នែក​ថវិកា​ទេ ទើប​អាច​ស្តារ​ស្ថានភាព​តានតឹង​ឱ្យបាន​ប្រសើរ​ឡើងវិញ​ទៅបាន ។​3
​ស្របពេល​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​ក្រិច លោក អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ បាន​ស្វាគមន៍​ចំពោះ​ការ​ថ្លែង​ខាងលើនេះ ពីព្រោះថា​នេះ​គឺជា​ការចូលរួម​ក្នុងការ ទប់​ស្កា​ប់​នូវ​វិបត្តិ​ដែល​កើតឡើង​សម្រាប់​មនុស្សជាតិ ៕4