ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនកំពុងបើកការស៊ើប អង្កេតចំពោះការគម្រាមតាមអនឡាញ ដែលពួកជ្រុលនិយមដ៏ព្រៃផ្សៃ IS បាន ព្រមានសម្លាប់មន្ត្រីយោធាអាមេរិកចំនួន ១០០ រូប ។
យោងតាមបណ្តាញទូរទស្សន៍ BBC អង់គ្លេសបានរាយការណ៍កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុនឱ្យដឹងថា បញ្ជីរាយនាម និង អាសយដ្ឋានត្រូវបានគេបង្ហោះលើគេហ ទំព័រមួយ ដែលភ្ជាប់ជាមួយនឹងការអំពាវនាវអោយសម្លាប់ជីវិតជនទាំងអស់នោះ ដោយសារពួកគេបានចូលរួមក្នុងបេសកកកម្មរបស់អាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធ IS ។
ជាមួយគ្នានេះ ក្រុមឧទ្ទាមរដ្ឋឥស្លាម IS បាននិយាយថា ខ្លួនបានទទួលឈ្មោះ ទាំងនោះ តាមរយៈចូលទៅលួចទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ ក៏ប៉ុន្តែមន្ត្រីសហរដ្ឋ អាមេរិកបានឆ្លើយតបវិញថា ភាគច្រើននៃទិន្នន័យទាំងនោះ ត្រូវគេដាក់បង្ហោះជា សាធារណៈនោះទេ ។
ដោយឡែកមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយបន្ថែមថា ពួកយើងមិន អាចបញ្ជាក់បានអំពីសុពលភាពនៃព័ត៌មានទាំងនោះបានទេ ក៏ប៉ុន្តែយើងកំពុងតែ ធ្វើការស៊ើបអង្កេតហើយ ៕