អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហ​បុរី លោក លី ក្វាន់​យូ បានទទួល​មរណៈភាព​ក្នុង​វ័យ ៩១ ឆ្នាំ​

0

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បានប្រកាស​ដាក់​ប្រទេស​នៅ​ក្នុងការ​កាន់ទុក្ខ​ចាប់ពី​ថ្ងៃទី ២៣ ខែ មិនា នេះ រហូតដល់​ថ្ងៃទី ២៩ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​លោក លី ក្វាន់​យូ បានទទួល​មរណៈភាព​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៏​នេះ​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ3​។​
​ស្ថិតក្នុង​វ័យ ៩១ ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី និង ត្រូវបាន​គេ​ស្គាល់​ថា​ជា​បិតា​ស្ថាបនា​ប្រទេស​សិង្ហ​បុរី​ទំនើប​ផង​នោះ ត្រូវបាន​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ចាប់តាំងពី​ថ្ងៃទី ៥ ខែ កុម្ភៈ ដើមឆ្នាំ ២០១៥ មក​ម្លេះ ។2
​លោក លី បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​នៅក្នុង​ឆ្នាំ ១៩៦៥ បន្ទាប់ពី​រដ្ឋ​មួយ​នេះ​បានទទួល​ឯករាជ្យភាព​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​នៅក្នុង​ការគ្រប់គ្រង​អំណាច​រយៈពេល ២៥ ឆ្នាំ លោក លី ធ្វើការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​រដ្ឋ​ដែន​កោះ​ចំរុះ​ជាតិ​សាសន៍​មួយ​នេះ​គួរអោយកត់សម្គាល់ និង បានធ្វើអោយ​ប្រទេស​សិង្ហ​បុរី​ក្លាយជា​កូន​នាគ​ឈានមុខ​មួយ ដែលមាន​ប្រព័ន្ធ​ច្បាប់​ហេ​ថា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដ៏​ល្អប្រសើរ​នៅក្នុង​តំបន់​អាស៊ី​ផងដែរ ៕4