សហរដ្ឋអាមេរិក​ធ្វើ​ការដក​ក្រុម​បុគ្គលិក​ទាំងអស់​របស់ខ្លួន ចេញពី​ប្រទេស យ៉េ​មែន​

0

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដក​ក្រុម​បុគ្គលិក​ខ្លួន​ទាំងអស់ ចេញពី​ប្រទេស​យេ​ម៉ែន មួយថ្ងៃ​ក្រោយពី​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បានសម្លាប់​មនុ​ស្ស​យ៉ាងតិចណាស់​ចំនួន​១៣៧​នាក់ នៅឯ​ព្រះវិហារ​សាសនា​អ៊ីស្លាម​ពីរ​ក្នុង​រដ្ឋធានី​សា​ណា​អា ដែល​កំពុង​ស្ថិតនៅក្រោម​ការ2ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ។​
​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅ​ថា ការដក​បុគ្គលិក​ទាំងអស់​របស់ខ្លួន​ជា​បណ្តោះអាសន្ន​នេះ គឺ​ដោយសារ​ស្ថានភាព​សន្តិសុខ​ក្នុងប្រទេស​យេ​ម៉ែន​មាន​ភាព​ធ្ងន់ធ្ងរ ខ្លាំង ហើយ​ក្រុម​ទាហាន​នៃ​កងកម្លាំង​ពិសេស​អាមេរិក​ប្រមាណ ១០០ នាក់ ក៏បាន ផ្លាស់​ទីតាំង​បណ្តោះអាសន្ន​ទៅកាន់​មូលដ្ឋាន​កងទ័ពអាកាស al-Anad ក្នុង​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​យេ​ម៉ែន ដែលជា​ទីតាំង​សហរដ្ឋអាមេរិក​បា​នប​ង្ហោះ​យន្ត ហោះ​គ្មាន​មនុស្ស​បើក ឲ្យ​ទៅ​វាយប្រហារ​មូលដ្ឋាន​រប​ស់​ក្រុម​ភេ​វរ​កម្ម al-Qaida ក្នុងប្រទេស​យេ​ម៉ែន​ផងដែរ ៕3 4