បុរស​ម្នាក់​គ្មាន​លទ្ធភាព​បង់លុយ​បង់ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ័ ប៉ូលីស​ឃាត់ខ្លួន

0

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ក្នុង​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​បង់លុយ​ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ​ប៉ូលីស​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៥​នេះ​នៅតាម​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​z4ពី​អ្នករត់​រ៉ឺម៉ក ម៉ូតូ​ម្នា​ក់នៅ​សង្កាត់​បឹងកក់​1 ហើយ​ព្យាយាម​រត់គេចខ្លួន​។​
​ប្រភព​បានអោយដឹងថា​​ជនសង្ស័យ​ឈ្មោះ​ចាប ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​មន្ត្រីប៉ូលិស​ការិយាល័យ​បុគ្គលិក​ក្រសួងមហាផ្ទៃ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​។ ប្រភព​បាន​អោយដឹងទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​Samsung ពី អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កំពុង​ឈប់​និយាយ​ទូរស័ព្ទ​លើផ្លូវ​នៅមុខ ស្ថានីយ​ទី​២ សង្កាត់​បឹងកក់​ទី​១ បានសម្រេច​ហើយ​រត់​ឆ្លងថ្នល់​គេចខ្លួន​ទៅ​ទិសដៅ​ខាងជើង​។ z2ខណៈពេល​នោះ​អ្នក​រ៉ឺម៉ក​ម៉ូតូ​បាន​ស្រែក​ផ្អើលឆោឡោ​ធ្វើឱ្យ​ដឹង​ដល់​ប៉ូលិស​រៀប ចំ​សណ្តាប់ធ្នាប់​នៅក្បែរនោះ និង​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹង កក់​ទី​១​ចាត់ការ​តាម​នីតិវិធី ចំណែក​ទូរស័ព្ទ​ត្រូវបាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​។ ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា​ដោយសារតែ មូលហេតុ​ដែល​រូបគេ​ដាច់ចិត្ត​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ នេះ​ដោយសារ​អត់លុយ​បង់ថ្លៃ​ផ្ទះជួល​គេ​ចំនួន​៥០​ដុល្លារ ហើយ​ប្រាក់ខែ​អត់​ទាន់​បើក​ទៀត​៕z3