ភ្នំពេញ៖ រថយន្តកុងតឺន័របានបើកបុករថយន្តកូរ៉េដឹកក្រុមចំរៀងអកកេះបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង៧នាក់ទៀតរងបួស កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែមេសា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលា តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2R-0446 ធ្វើដំណើរចេញពីអ្នកលឿនឆ្ពោះទៅរាជធានីភ្នំពេញតាមបណ្ដោយផ្លួវជាតិលេខ១ លុះមកដល់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទៈតេលាក៍ត្រូវរថយន្តកុងតឺន័រ ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A-6451 ធ្វើដំណើរបញ្ច្រាស់ទិស
គ្នាបានបុកចំពីមុខបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និង៧នាក់ទៀតរងរបួសធ្ងន់ស្រាលហើយរថយន្តកុងតឺន័រនៅមិនទាន់អស់ល្បឿនក៍ជ្រុលបុករបងផ្ទះគេធ្លៀយបាក់រាប់ស្មើរដី។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះស្រី នាត់ អាយុ២៥ ឆ្នាំមានទីលំនៅខេត្តកណ្តាល និងទី១ឈ្មោះគុណ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ចំណែកអ្នកបើកឈ្មោះផន ឡា ភេទប្រុស អាយុ១៩ឆ្នាំ រងបួសស្រាល ទី៤ឈ្មោះសុខ ភឿន ប្រុស ទី៥ឈ្មោះផល សុភី ភេទប្រុស ទី៦ ឈ្មោះសល ពិសិទ្ធ ភេទប្រុស ទី៧ ឈ្មោះយ៉ុងយ៉ាត់ ភេទប្រុស ចំណែក២នាក់ផ្សេងទៀតមិនទាន់ស្គាលអត្តសញ្ញាណនោះទេ។
ក្រោយពេលកើតហេតអ្នកបើករថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលបន្សល់ទុករន្តនៅកន្លែងកើតហេតុ សមត្ថធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕