បញ្ជូន​បុរស​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ករណី​បោក​គ្រាប់បែក​ក្នុង​អន្លុង​អភិរក្ស​ពូជ​មេត្រី​

0

​ខេត្តស្ទឹងត្រែង៖​តុលាការខេត្ត​ស្ទឹងត្រែង​បា​នប​ញ្ជួ​ន​ជនសង្ស័យ​ម្នាក់​ទៅ​ឃុំ​ខ្លួប​ណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​កាំ​ង​មេម៉ាយ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ ដោយ​ចោទ​ពីបទ​ប្រើប្រាស់​កែឆ្នៃ​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​​ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ដន ចុ​ប ភេទ​IMG_9665ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវបាន​កម្លាំងចម្រុះ​ខាង​ជលផល​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៥​កន្លងទៅ ខណៈពេលដែល​គាត់​កំពុង​រៀបចំ​កែឆ្នៃ​គ្រាប់បែក​ដើម្បី​បោក​ចាប់​ត្រី​ក្នុង​អន្លុង​អភិរក្ស​ត្រី​មេ​ពូជ​ចំណុច​ព្រះសាខ​ន ស្ថិតក្នុង​ភូមិ​អូរ​រុន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នេះ​បើតាម​លោក ដៀប បូរ៉ា នាយរង​ខណ្ឌ​ជលផល​បាន​ឲ្យ​ដឹង​នៅ​ចំពោះមុខ​សមត្ថកិច្ច​លោកពូ ដន ចុ​ប ដែលជា​ជនសង្ស័យ​បាន​និយាយថា​៖​គ្រាប់បែក​កែឆ្នៃ​នេះ​ខ្លួន​គាត់​បាន​ទិញ​ពី​បុរស​ម្នា​ក់នៅ​ភូមិ​ជាមួយគ្នា ក្នុងតម្លៃ​៥​ម៉ឺន​រៀល មាន​ម្សៅ​បេ​តា​១​កំប៉ុង គីប​១ និង​ស្នួ​ន​១ ពេល​រៀបចំ​កែឆ្នៃ​ដើម្បី​បោក​ចាប់​ត្រី​ក៏ត្រូវ​សមត្ថកិច្ច​ទៅ​ទាន់ រួច​ឃាត់ខ្លួន​តែម្តង​។​លោកពូ​បន្តថា គាត់​ពុំដែល​បាន​បោក​គ្រាប់បែក​កែឆ្នៃ​នេះ​ទេ​ពីមុនមក ដោយ​ឃើញ​គេ​បោក​ម្តងៗ​បាន​ត្រី​ច្រើន​ជិត​២០០​គីឡូក្រាម ទើប​គាត់​ចាប់ផ្តើម​សាកមើល ប៉ុន្តែ​ពុំទាន់​បាន​បោក​ផង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​លោក​ដៀប បូរ៉ា នាយរង​ខណ្ឌ​ជលផល​បាន​ឲ្យ​ដឹងថា​៖​ដើមឆ្នាំ​២០១៥​នេះ​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រាប់បែក​កែឆ្នៃ​បាន​ចំនួន​២​លើក​ហើយ​ដើម្បី​ប​ញ្ជួ​ន​ទៅ​តុលាការ​។​ហើយក៏​សូម​បងប្អូន​អ្នកនេសាទ​ទាំងអស់​មេត្តា​កុំ​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ទៀត ដើម្បី​ថែរក្សា​ធនធាន​ជលផល​ឲ្យ​បាន​គង់​យូរអង្វែង​តទៅ​។555​ម៉ាក មេត្តា​