ភ្នំពេញ: រថយន្តប៉ាសឺរ៉ូមួយគ្រឿងបើកដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី លុះមកដល់ ចំណុចកើតហេតុបានព្យាយាមវ៉ារថយន្តមួយគ្រឿងដែលនៅពីមុខ រួចក៏ជ្រុលទៅបុកជាមួយ និង ម៉ូតូឌ្រីមសេ១២៥មួយគ្រឿងជិះបញ្ច្រាសគ្នា ចំពេញទំហឹងបណ្តាលបុរសនោះ
ដួលទៅនិងថ្នល់ រងរបួសធ្ងន់ត្រូវចំជើងខាងឆ្វេងចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ឋរុស្ស៊ីទល់មុខនិងវ៉ាយហ្វាយណែត ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តប៉ាសឺរ៉ូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2F-1603 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ឋរុស្សីក្នុង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតបានព្យាយាមវ៉ារថយន្តមិនស្គាល់ម៉ាកមួយគ្រឿងដែលនៅពីមុខ វ៉ាផុតរួចបានវ៉ាក់ជាមួយនិងម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CV-8316 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ឋរុស្សីក្នុងទិសដៅពីលិចទៅកើតក្នុងបំណង ជិះទៅផ្ទះនៅឯម្តុំក្បាលថ្នល់ ខណ:នោះម៉ូតូមំពុងតែជិះនៅពីក្រោយរថយន្តមួយគ្រឿងរួចបានគេច ចេញមកឆ្វេងរថយន្តប៉ាសឺក៏រ៉ូជ្រុលមកបុកចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសនោះរងរបួសធ្ងន់ត្រូវចំ ជើងខាងឆ្វេងចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ចំណែក ម៉ូតូត្រូវបានបងប្អូនជនរងគ្រោះយកទៅផ្ទះវិញដោយខ្លួនឯងរងចាំនៅថ្ងៃស្អែកទៅប៉ុស្តិ៍នគរបាលកាកាបដើម្បីដាក់ពាក្យបណ្តឹង៕




































