ក្រុមប្រឹក្សាសន្ដិសុខ​កោះប្រជុំ​ស្ដី ពី​វិបត្ដិ​នៅ​យេ​មែន​

0

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ ប្រជាជាតិ កាលពី​ថ្ងៃទី​២២ ខែមីនា បាន កោះប្រជុំ​បន្ទាន់​ស្ដីអំពី​ស្ថានការណ៍​វិបត្ដិ នៅក្នុង​ប្រទេស​យេ​មែន បន្ទាប់ពី​លោក Abd-Rabbu Mansour Hadi បាន​អំពាវ នាវ​រក​ការជួយ​អន្ដរាគមន៍​បន្ទាន់​ពី​ក្រុម ប្រឹក្សា​សន្ដិសុខ​ដែលមាន​សមាជិក​ទាំង ១៥​a1រូបនេះ ។​
​លោក Abd-Rabbu Mansour Hadi បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​ដណ្ដើម​គ្រប់គ្រង ទីក្រុង​Sanaa​នោះ​ថា​កំពុង​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រូបលោក​ពី​តំណែង​។ នៅក្នុង លិខិត​មួយច្បាប់​របស់លោក​Hadi​ផ្ញើ ទៅកាន់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ សហប្រជាជាតិ​បានសរសេរថា ស្នើឱ្យ មានការ​ជួយ​អន្ដរាគមន៍​ជាបន្ទាន់​តាម គ្រប់​រូបភាព​ដើម្បី​បញ្ឈប់​ការឈ្លាន់ពាន ដែលមាន​គោលបំណង​ធ្វើឱ្យ​ខូច​ដល់​សិទ្ធិ អំណាច​ស្របច្បាប់ ការបែងចែក​ទឹកដី ក៏​ដូច​ញាំញី​ដល់​សន្ដិភាព និង​ស្ថិរភាព របស់​យេ​មែន ។​a2
​ប្រទេស​យេ​មែន​ត្រូវ​ប្រទាញប្រទង់​ឱ្យ ធ្លាក់ចូល​ក្នុង​រណ្ដៅ​សង្គ្រាមស៊ីវិល​តាំងពី​ឆ្នាំមុន​មកម្ល៉េះ នៅពេលដែល​ក្រុម ឧទ្ទាម​Houthi​ដណ្ដើម​ចូលកាន់​កាប់ ទីក្រុង​Sanaa ក៏ដូចជា​សកម្មភាព​រុល​ទៅ កាន់​ទីតាំង​រស់នៅ​រប​ស់​ក្រុម​អ៊‌ិ​ស្លាម និកាយ​សាន់​នី​ដែល​ជាហេតុ​នាំឱ្យមាន ការផ្ទុះអាវុធ ប៉ះទង្គិច​គ្នាច្រើន​លើក​ជា មួយក្រុម​កុលសម្ព័ន្ធ​ក្នុង​តំបន់ ក៏​ដូច ជាការ​ធ្វើឱ្យ​កាន់​តែមាន​កម្លាំង​ខ្លាំងក្លា ថែមទៀត​ដល់​ចលនា​ផ្ដាច់ខ្លួន​ស្ថិតនៅ ភាគខាងត្បូង​យេ​មែន ។​
​លោក​Hadi បាន​អំពាវនាវ​ឱ្យ​ក្រុម ប្រឹក្សា​សន្ដិសុខ​អន្ដរាគមន៍​ប្រឆាំង​ក្រុម ឧទ្ទាម​Houthi និង​សម្ពន្ធ​មិ​ត្ដ​បញ្ឈប់ សកម្មភាព​ឈ្លានពាន​មកលើ​រដ្ឋា​ភិ បាល ជាពិសេស​នៅ​ទីក្រុង​អាដេ​ន​តែម្ដង ដើម្បី​គាំទ្រ​ដល់​សិទ្ធិអំណាច​ស្របច្បាប់ របស់​រដ្ឋាភិបាល ។a4
​លោក Hadi មាន​ក្ដី​សង្ឃឹមថា ក្រុម ប្រឹក្សា​សន្ដិសុខ​នឹង​អនុម័ត​ដំណោះ ស្រាយ​មួយ​ដើម្បី​ការពារ​សន្ដិសុខ និង គាំទ្រ​ដល់​សិទ្ធិ​ស្របច្បាប់​នៅ​យេ​មែន ជាក់​ពុំខាន 9