បណ្ដាថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក ក្នុងនោះ រួមមានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្នាក់ដឹកនាំចិន ជប៉ុន និងអូស្ត្រាលីផងដែរ បានសម្ដែងពីការសោកស្ដាយក្រៃលែង និងចូលរួមចែករំលែកទុក្ខចំពោះ មរណភាព របស់អតីតនាយករដ្ឋមន្ត្រីដំបូង នៃប្រទេសសិង្ហបុរីលោក Lee Kuan Yew ដែលជានិមិត្តរូប មេដឹកនាំ នៃ តំបន់អាស៊ី ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា លោក អាបេ បានថ្លែង ចំពោះមុខអ្នកកាសែតថា លោកចាត់ទុកប្រទេសសិង្ហបុរី ជាអ្នកមានគុណរបស់លោក និងជាថ្នាក់ដឹកនាំកំពូលមួយ រូប របស់តំបន់អាស៊ី ដែលជាអ្នកកសាងភាពសុខសាន្តយ៉ាងអនេក សម្រាប់ប្រទេសខ្លួន រហូតមកដល់សព្វថ្ងៃនេះ ។
លោក អូបាម៉ា លោក អាបេ និងលោក ស៊ី ជិនពីង ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត បានរួមគ្នាសម្ដែងនូវការចែករំលែក ទុក្ខដ៏ក្រៀមក្រំ ចំពោះកូនប្រុសលោក លី ដែលជានាយករដ្ឋមន្ត្រី សិង្ហបុរីនាពេលបច្ចុប្បន្ន ព្រមទាំងសមាជិកក្រុម គ្រួសាររបស់លោកដទៃទៀត ដ៏ដូចជាប្រជាជន នៃប្រទេសសិង្ហបុរីទាំងមូលផងដែរ ។
គួរបញ្ជាក់ផងដែរថា លោក លី បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ពីឆ្នាំ ១៩៥៩ ដល់ ឆ្នាំ១៩៩០។ ដែលរូបលោក បានកែប្រែនូវរដ្ឋធានី សិង្ហបុរីឲ្យក្លាយជាទីក្រុងមួយ ដែលមានសេដ្ឋកិច្ចកំពូល ក្នុងតំបន់អាស៊ីបូព៌ា ហើយរូបលោក បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទនេះ ក្នុងវ័យ៩១ឆ្នាំ ដោយបានបន្សល់នូវស្នាដៃជាច្រើន សម្រាប់ ប្រជាជនសិង្ហបុរីទាំងអស់បានចងចាំ ៕
នាយករដ្ឋមន្ដ្រីដំបូងគេបំផុតចាប់ តាំងពីសិង្ហបុរីទទួលបានឯករាជ្យឆ្នាំ ១៩៦៥មកនោះ គឺលោក Lee Kuan Yew បានទទួលមរណភាពកាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ក្នុងព្រះ ជន្មាយុ៩១ឆ្នាំ ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹង ថា អតីតនាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lee Kuan Yew បានទទួលមរណភាព កាលពីវេលាម៉ោង៣និង១៨នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងមន្ទីរពេទ្យដោយ រោគរលាកសួត ។
រដ្ឋាភិបាលសិង្ហបុរីបានប្រកាសពិធី បុណ្យកាន់ទុក្ខសពចាប់ពីថ្ងៃចន្ទ ទី២៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០១៥ដើម្បីជាការគោរព ដឹងគុណ ។
លោក Lee កើតនៅឆ្នាំ១៩២៣ ជា អ្នកបង្កើតគណបក្សសកម្មប្រជាជននៅ ក្នុងឆ្នាំ១៩៥៤។ លោកបានឡើងកាន់ តំណែងនាយករដ្ឋមន្ដ្រីសិង្ហបុរីនៅក្នុង ឆ្នាំ១៩៥៩។ លោកបានដឹកនាំប្រទេស និងធ្វើនយោបាយរហូតសិង្ហបុរីទទួល បានឯករាជ្យនៅក្នុងឆ្នាំ១៩៦៥