​ធ្លាក់​យន្តហោះ​យោធា​នៅ​ស៊ី​រី អាកាសយាន​និក​ត្រូវ​ក្រុម​អិស្លាម​ចាប់ខ្លួន​

0

​ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​យោធា​មួយគ្រឿង​របស់​ស៊ី​រី​ជួប​គ្រោះថ្នាក់​ធ្លាក់​នៅ​ខេ​ត Idlib​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ជាទី​តាំង​គ្រប់គរង​ដោយ​ក្រុម ភេរវកម្ម Nusra Front ។ អ្នក​នៅលើ​ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​នោះ​ត្រូវ​ក្រុម អិស្លាម​ចាប់ខ្លួន​ទាំងអស់​។​f2

​នៅក្នុង​ឃ្លិប​វី​ដី​អូ​មួយ​បាន​ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធឺ​ណែ​ត កាលពី​ថ្ងៃទី​២២​ខែមីនា បង្ហាញ​ឲ្យ​ឃើញថា ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​ខួច​ក្រោយមក​ក៏បាន​បុក​ទៅ​និង​ភ្នុំ ធ្លាក់ចុះ​តែម្តង​។ ក្រុម​អិស្លាម​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម អាល​កៃ​ដា កាន់​កាំភ្លើង​អាកា គ្រប់គ្រង​នៅ​ទី​តាំ​ធ្លាក់​ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​ខាងលើ​។​
​តាម​សារព័ត៌មាន​Press TV បាន​ដកស្រង​សម្តី​មន្ត្រី​យោធា​ស៊ី​រី​ឲ្យ​ដឹងថា ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ របស់​រដ្ឋាភិបាល​កំពុង​បំពេញបេសកកម្ម​ក៏​ស្រាប់តែ​ជួប​នៅ​ហេតុ​ការ​អាក្រក់​ខួច​ម៉ាស៊ីន​បង្ខំ​ឲ្យ​ចុះចត​ជាបន្ទាន់​នៅក្នុង​ភូមិ Frika​ខេត្ត​Idlib ។ អ្នក​នៅលើ​ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​៤​នាក់​ត្រូវ​ចាប់ខ្លួន ចំណែក​ម្នាក់ទៀត​ត្រូវគេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ ក្នុង​ពេលនេះ​គេ​មិនទាន់​ដឹក​ជោគវាសនា​របស់​អ្នក​ដែល​ត្រូវ​ក្រុម​ភេរវ​ករចាប់​ខ្លួន​នឹង​ទៅជា​បែបណា​នោះឡើយ​។​f1
​នៅ​យប់​ថ្ងៃទី​២២​ខែមីនា បណ្តាញ​ទូរ​ទស្ស​ស៊ី​រី​បាន​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ខាងលើ ។ រដ្ឋាភិបាល​ក៏បាន​ប​ញ្ចូ​ន​កម្លាំង​ទៅ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ទាំងនោះ​។ ភូមិ Frika គឺជា​ទីតាំង​របស់​ក្រុម​Nusra Front ជា​សាខា​របស់​ក្រុម អាល​កៃ​ដា ។ ចាប់តាំងពី​ឆ្នាំ​២០១១​មក រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាល​អាសាដ​បាន​ប្រយុទ្ធប្រឆាំង​និង​ក្រុម​ខាងលើ​រហូតមក​។ ប៉ុន្តែ​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​២០១៤ ក្រុម​ភេរវកម្ម​ខាងលើ​បាន​ចូល​ជាមួយ​ក្រុម​អិស្លាម​បង្កើត​រដ្ឋ បង្ករ​អំពើ​ហឹ​ង្សា​វាយប្រហារ សម្លាប់​មនុស្ស​ជាច្រើន​។​f4
​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១១​មក មាន​មនុស្ស​រហូតដល់​ទៅ​២១០​ពាន់​នាក់​ស្លាប់​ដោយ​អំពើ​ហឹ​ង្សា​ការវាយប្រហារ​ភេរវកម្ម​។ តួលេខ​ថ្មី​បំផុត​បានបង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​ឆ្នាំ​២០១៤​មាន​ពលរដ្ឋ​រហូតដល់​ទៅ ៧៦​ពាន​នាក់​ស្លាប់ ក្នុង​នៅមាន​ភាគច្រើន​ជា​កុមារ​។ ក្រៅពីនេះ​នៅមាន​ពលរដ្ឋ​៤​លាន​នាក់​ត្រូវ​ភៀសខ្លួន​ចាក​ចេញពី​ប្រទេស​ទៅ​រស់ក្នុង​ប្រទេសជិតខាង​។f5