ប៉ះទង្គិច​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់ នៅ​ប៉ា​គី​ស្ថាន ស្លាប់​ឧទ្ទាម​៨០​នាក់​

0

កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ អ្នកនាំពាក្យ​បាន​បញ្ជាក់ថា កងទ័ព​ប៉ា​គី ស្ថាន​បានសម្លាប់​ក្រុម​ឧទ្ទាម​៨០​នាក់ នៅក្នុង​ការប៉ះទង្គិច​ដោ​យ​ប្រើ​កាំភ្លើង ធុន​ធ្ងន់ ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស តំបន់​ដែល​គ្មាន​ច្បាប់ទម្លាប់ និង​នៅ ជិត​ព្រំដែន​ភ្នំ​ជាប់​ជាមួយ​អា​ហ្វ​ហ្គា​នី ស្ថាន ខណៈh3ដែល​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន អះអាងថា​ទាហាន​៦​នាក់​ត្រូវបាន សម្លាប់​។​
​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​យន្ដហោះ ចម្បាំង​បាន​វាយប្រហារ​ទៅលើ​ទីតាំង ជ្រលង​ភ្នំ​Tirah ស្ថិតនៅក្នុង​តំបន់ Khyber ភាគ​ខាងលិច​ទីក្រុង Peshawar ផងដែរ​។ កម្លាំង​សន្ដិសុខ​បាន​បញ្ជាក់ថា អ្នក​ដែល ត្រូវ​សម្លាប់​កាលពី​អំឡុង​ពេលនោះ​ជា ក្រុម​ឧទ្ទាម Tehrik-e-Taliban Pakistan និង​ជា​សម្ព័ន្ធ​មិ​ត្ដរបស់​ក្រុម Lashkar-e-Islam ។​h2
​នាយទាហាន​ប៉ា​គី​ស្ថាន​មួយរូប លោក Asim Bajwa បានបញ្ជាក់​នៅលើ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Twitter​ថា នៅ តំបន់​Khybe​ក្រុម​ភេរវ​ករ​បាន​រត់ ចោល​បន្ទាយ​ភៀសខ្លួន​ទៅកាន់​ព្រំដែន​។ រហូតមកដល់​ពេលនេះ ពួក​ភេរ​វករ​៨០ នាក់​ត្រូវបាន​សម្លាប់ និង​ប្រមាណ​ជិត ១០០​នាក់​រងរបួស​។ ប្រភព​បន្ដថា ប្រតិ ប​ត្ដិ​ការ​របស់​កងទ័ព​រដ្ឋា​ភិ​បាល​នឹង បន្ដ​បោសសម្អាត​រហូត​ទាល់តែ​ពួក​ភេរវ ករ​សាបសូន្យ​អន្ដរធាន​ពី​ទឹកដី ។​
​លោក Muhammed Khurassani អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បញ្ជាក់ថា មាន​ការប្រើ​កាំភ្លើង​ធុន​ធ្ងន់​វាយប្រហារ នៅតាម​ជ្រលង​ភ្នំ​Tirah ដែល​ការប្រយុទ្ធ គ្នា​នោះបាន​ប្រើពេល​អស់​៣​ថ្ងៃ​ទើប ឈប់​។ គ្រាប់មីន​មួយគ្រា​ប់​បាន​គោល ដៅ​ទៅលើ​ក្រុម​ទាហាន​ស្លាប់​១២​នាក់ និង​៦​នាក់​ផ្សេងទៀត​ស្លាប់​ក្នុងការ​វាយ ប្រហារ​ដាច់ដោយឡែក​ផ្សេង​ពីនេះ​។ មេទាហាន​ជាន់ខ្ពស់​ក៏បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​នេះដែរ​។ ការ​វាយ ប្រហារ​ពីលើ​ដែនអាកាស​បាន​សម្ដៅ ទៅកាន់​ទីតាំង​ស្ថិតនៅក្នុង​ខេត្ដ​South Waziristan​បណ្ដាលឱ្យមាន​ការរត់​ភៀស ខ្លួន​រាប់សិប​នាក់ ។​h1
​ក្រុម​ឧទ្ទាម​លី​បង់​ប៉ា​គី​ស្ថាន​បាន​ចង សម្ពន្ធ​មិ​ត្ដ​ជាមួយ​ក្រុម​ឧទ្ទាម​អា​ហ្វ​ហ្គា​នី ស្ថាន​ដោយ​ប្រើ​ឈ្មោះ និង​មនោគមន៍ វិជ្ជា​ជី​ហាដ​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្ដែ ក្រុម​នេះ​ធ្វើ​សកម្មភាព​ដាច់​ផ្សេងគ្នា ដោយ​គោលដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល ប៉ា​គី​ស្ថាន និង​បង្កើត​ច្បាប់​អ៊‌ិ​ស្លាម​ដ៏ តឹងរ៉ឹង​មួយ​អនុវត្ដ​នៅក្នុង​ប្រទេស​ដែល មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ 9