ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យប្រុសស្រីចំនួន៣នាក់កំពុងចែកចាយគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មនៅតាមតំបន់ជាយដែនកម្ពុជា-ថៃត្រូវបាននគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួននិងដកហូតវត្ថុតាងដូចជាម៉ាទឹកកកចំនួន ៨ថង់តូច
ទូរស័ព្ទ១ គ្រឿង រួមទាំងវត្ថុតាង សំរាប់ប្រើប្រាស់មួយចំនួនផងដែរ ។ លោកអ៊ុំសុផលអធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យលោកបានដឹកនាំកម្លាំងនគបាលក្រុងប៉ោយជាច្រើននាក់បានចុះបង្ក្រាបបានជនសង្ស័យបានចំនួន៣នាក់។លោកអ៊ុំសុផលបានប្រាប់ឱ្យដឹងបន្តថាការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ធ្វើឡើងក្រោយពីមានបានរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិនេះដោយមើលឃើញសកម្មភាពរបស់ពួកគេកំពុងតែធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅចំណុចខាងលើ។ លោកបានបន្តថាក្រោយពីទទួលព័ត៌មានភ្លាមលោក ក៏រាយការណ៍ និងគោលការពីលោកឧត្តម សេនីយ៍ត្រី អាត់ខែមស្នងការនគរបាលខេត្តនិងសម្របសម្រួល ការងារបង្ក្រាបពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅពេលនោះលោកបានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវនិងបានឃើញពួកគេកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀនតែម្តង។ ក្រោយពីសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យខាងលើនេះបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសចែកចាយគ្រឿងញៀនពិតមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានសាងសំណំរឿង ជនសង្ស័យខាងលើ រួមនិងវត្ថុតាងថ្នាំញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តយកទៅចាត់ការ តាមផ្លូវច្បាប់ ៕
គង្គា



































