ខេត្តព្រះសីហនុ៖ មុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថស្រុកព្រៃនប់ធ្វើការឃាត់ខ្លួនបាន ០១នាក់ ពីបទជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង ១៣ និង៤០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ នៅចំណុចក្រុម១ ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត
ព្រះសីហនុ ។
តាមរបាយការណ៌បានឪ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀន មានឈ្មោះ ម៉ៅ សុខុន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវកម្លាំងជំនាញឃាត់ខ្លួនកណះពេលដែលជនសង្ស័យកំពុងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ។
វត្ថុតាងដែលដកហូតបានរួមមាន ម្សៅពណ៌សថ្លាចំនួន ០៣កញ្ចប់ស្មើ ៦៤.៤មីលី ក្រាម ស្មើនឹង (១ជី ២លី ) ម៉ូតូម៉ាក TODAY ពណ៌ស គ្នានស្លាកលេខ ០១គ្រឿង ទូរសព្ទ័ដៃ ចំនួន ០៧គ្រឿង ប្រាក់រៀលចំនួន ១២៣.០០០រៀល និងអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរចំនួន ០១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត នឹងធ្វើការស្រាវជ្រាវមុខសញ្ញាប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀនបន្តទៀត ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់វិធានការទៅតាមផ្លូចច្បាប់ ៕



































