បន្ទាយមានជ័យ ៖ បុរសម្នាក់ខណៈដើរដាក់អន្ទាក់យកសត្វក្បែរព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣ មីនា ២០១៥ ក្នុងភូមិសាស្ត្រ ភូមិបឹងតាមាំង ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ត្រូវរងរបួសដាក់ជើងម្ខាងដោយសារជាន់មីនសល់ពីសម័យសង្គ្រាម ។
បើតាមការអោយដឹងពី មេប៉ុស្តិ៍នគរបាលគោករបៀតបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ លី រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលតែងតែចូលព្រៃដាក់អន្ទាក់សត្វជារៀងរាល់ថ្ងៃ ត្រូវបានរងគ្រោះដាច់ជើងខាងស្តាំត្រឹមជង្គង់ និងរបួសជើងឆ្វេង ។
ក្រោយកើតហេតុ និងបច្ចុប្បន្ន ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ទីតាំងដែលជនរងគ្រោះជានមីននេះគឺជាទីតាំងប្រយុទ្ធដ៏ក្តៅនាសម័យសង្គ្រាម ដែលបច្ចុប្បន្ន ទីតាំងនេះពោពេញទៅដោយគ្រាប់មីន ហើយក៏តែងតែបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋ ៕



































