​អភិបាលខេត្ត​ពោ​ធ៌​សាត់​ឯកឧត្ដម​មៅ​ធនិន​បានដាក់​កា​ស្រាវ​ស៊ើបអង្កេត​ចំពោះ​សមត្ថកិច្ច​ចំរុះ​ដែល​ឈ​ជើង​ចំណុច​ភូមិ​មានចែ​សង្កាត់​រលាប​ដែល​រង​ការ​ចោត​ប្រកាន់​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ឆ្លងកាត់​នៅ​ផ្លូវជាតិ​លេខ​៥

0

​ពោ​ធ៌​សាត់​៖ ដោយសា​តែមាន​ការលិចឮ​ពី​ឈ្មួញ​រកស៊ី​ដឹកទំនិញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​បាន​សម្ដែង​រិះ​គុណ​និង​រអ៊ូ​ថា​សមត្ថកិច្ច​ចម្រុះ​ដែលមាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួម​នគរបាល​ចរាចរ​ណ៏​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដាក់​កំលាំងចំរុះ​ត្រួត​ពិ​និ​តទៅ​លើ​ទុំនិញ​ខុសច្បាប់​ដែល​ដឹក​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៥​ប៉ុណ្ណោះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកទំនិញ​តាមផ្លូវ​ជាតិ​លេខ​៥​បាន​ឲ្យ​ដឹងថា​សូម្បីតែ​រថយន្ត​ដែល​ដឹក​ទំ​តួច​តាច​សម្រាប់​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​ក៏ត្រូវ​ពួក​កង​កំលាំងចំរុះ​នេះ​ទា​ប្រាក់​ក្នុង​១​ឡាន​ពីមុន​ធ្លាប់​យកតែ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ទេ​តែ​អី​ឡូ​វ​ពួកគាត់​យក​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​តាម​-------- - Copy

បណ្តោយ​ផ្លួ​វ​ជាតិ​លេខ​៥​បាន​រៀបរាប់​ប្រាប់​បន្ត​អោយដឹងទៀតថា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​បេសកកម្ម​មកកាន់​ទឹកដី​ខេត្តពោធិសាត់​ដឹកនាំ​ដោយ​នាយ​ការ​និ​យា​ល័យ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក​វរៈសេនីយ៍ឯក ទូច យុ​ទ្ធា ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ និង ចោទថា​ដាក់​កុងត្រូលជជុះ​ដេញ​222 - Copy

ប្រមាញ់​ស្ទាក់ចាប់​រថយន្ត​ដឹកទំនិញ ជាពិសេស​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ ជំរិត​ទារប្រាក់​។ ហើយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​សត្វ​គោក្របី មាន់ ទា ជ្រូក​និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​ក៏ត្រូវ​ឈប់​ចូល​បង់លុយ​អោយ​ប៉ូលីស​ដែល​ឈរជើង​នៅ​គុល​ស្ពាន​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​មាន់ចែ​សង្កាត់​រលាប​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​ខាងលើ​ដោយ​មិនអាច​ចៀសផុត​ឡើយ​។​
​ប្រភព​ខាងលើ​បាន​អះអាង​បន្តថា​កម្លាំងចម្រុះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខាងលើនេះ​ការបង្ក្រាប​មាន​តិចតួច ស្ទើ​តែ​អត់​ក៍ថា​បាន​ហើយ​គេ​បង្ក្រាប​តែ​ចំពោះ​រថយន្ត​ណា​ដែល​មិនបាន​បង់ប្រាក់​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​ក្រុមចម្រុះ​នេះ​កំពុងតែ​ដាក់​កុងត្រូលជជុះ ស្ថិតក្នុង​គោលដៅ​ជា​ចំណុចរសើប​មួយ​សម្រាប់​ការអូសទាញ​នៃ​ការគាំទ្រ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក៍​ដូចជា​បោះឆ្នោត​សភា នីតិកាល​ទី​៦ នាពេលខាងមុខ​។​------ - Copy
​កន្លងមក​សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​ព្រមាន​ដល់​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រាស់ចាក​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​សម្រួល​ចរាចរណ៍​រកស៊ី​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ដោយ​ហាម​មិនអោយ​មានការ​ដាក់កុង​ត្រូល​ជជុះ​។​ជុំវិញ​ការ​ចោត​ប្រកាន់​ខាងលើ​លោក​ម៉ៅ​ធនិន​បាន​ប្រាប់​អ្នកយក​ព​ត័​មាន​យើ​យ​

តាម​ទូ​ស័​ព្វ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែ​មិនា​ថា​កំលាំង​ទាំងនោះ​មិនមែនជា​កុង​ត្រូ​រ​ជជុះ​ទេ​គឺជា​កំលាំងចំរុះ​ដាក់​ត្រួត​ពិ​និ​ត​ម្ដង​ម្កា​តែប៉ុណ្ណោះ​ហើយក៏​មិនមែន​ដាក់​សម្រាប់​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ដែរ​តែ​បើសិនជា​សមត្ថកិច្ច​ណា​ហ៊ាន​យកលុយ​សូមអោយ​រាយ​ការ​ណ៏​នឹង​កត់​អត្តលេខ​អោយ​ច្បាស់​ដើម្បី​លោក​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕