​សម្តេច​តេ​ជោ​ជំ​រុញឱ្យ​ក្រសួង​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ បន្ត​កិច្ចសហប្រតិបត្តិការ​

0

​ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ បន្ត​ពង្រឹង​ថែមទៀត នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​នោះ​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​សម្តែង ការគួរសម​ជាមួយ​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៥ ថា​៖ នៅក្នុង​ជំនួប​នោះ លោក សម​កែវ ស៊ី​ឡាវ​ង្ស រដ្ឋមន្ត្រី​ស្តីទី ក្រសួង​សន្តិសុខ​សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​ប្រជាមានិត​ឡាវ​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី លទ្ធផល​នៃ​ជំ​នូ​បរ​វាង​ក្រសួង​សន្តិសុខ​ឡាវ និង1

ក្រសួងមហាផ្ទៃ​កម្ពុជា​ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា គ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទិន​នឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ពីគ្នា​ទៅវិញទៅមក​ពិសេស​លើ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំងពីរ​សំដៅ​ធ្វើយ៉ាងណា​រួមគ្នា ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​។ លោក​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​អំពី​ការពិភាក្សាគ្នា​យ៉ាង យកចិត្តទុកដាក់​ជុំវិញ​ការជំរុញឱ្យ​មានការ​ផ្លាស់​ប្តូរ​និស្សិត​នៃ​ប្រទេស ទាំងពីរ ដើម្បី​ធ្វើការ​សិក្សា​នៅក្នុង​ប្រទេស រៀងខ្លួន​។​2

​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ កិច្ចប្រជុំ​របស់​ស្ថាប័ន​ទាំង ពីរ​កម្ពុជា​-​ឡាវ ។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​បានស្នើ​សុំឱ្យ​ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង ធ្វើការ​ជាមួយគ្នា​ឱ្យ កាន់តែ​ស្អិតល្មួត​ទ្វេ​ឡើង​ថែមទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ​សម្រាប់​ប្រទេស​ទាំងពីរ ក៏​ដូច ជា​សម្រាប់​តំបន់​ទាំងមូល​ផងដែរ​។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា​ថ្វីត្បិតតែ​ប្រទេស​យើង​ទាំងពីរ​មាន​ភូមិ ផង​របង​ជាមួយគ្នា​ក៏ពិតមែន ប៉ុន្តែ​រវាង​ប្រទេស​យើង​ទាំងពីរ​មិនដែល​មាន​អ្វី​កើតឡើង​នឹង​គ្នា​ដូច ប្រទេស​ដទៃទៀត ដែលមាន​ភូមិ​ផង​របង​ជាមួយ​នោះទេ​។5

​សម្តេច មានប្រសាសន៍​បន្តថា​ដោយសារតែ​បញ្ហា​សន្តិសុខ​ត្រូវបាន​គ្រប ដណ្តប់​នៅក្នុង​បណ្តា​ប្រទេស​ក្នុង តំបន់​និង​ពិភពលោក​ប្រទេស​ទាំងពីរ​កម្ពុជា​ឡាវ​ត្រូវតែ​សហការគ្នា​ឱ្យ កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ក្នុងការ​ថែរក្សា​សន្តិ សុខ ស្ថិរភាព​ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម​ផ្សេងៗ​ពិសេស​ថែរក្សា​សន្តិសុខ​និង ស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ នៃ​ប្រទេស ទាំងពីរ​ធ្វើដំណើរ​ឆ្លងដែន​3

ទៅមក ប្រកប​អាជីវកម្ម ការនាំចេញ​នាំចូល និង ធ្វើ​ទេសចរ​របស់​ប្រជាជន​នៃ​ប្រទេស ទាំងពីរ ក៏ដូចជា ភ្ញៀវ​អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ប្រកបដោយ សុវត្ថិភាព​បំផុត សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ឡាវ កាន់តែ​ជិតស្និទ្ធ​ទ្វេ​ឡើង​ថែមទៀត​៕