ស្ទឹងត្រែង៖សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានសហការជាមួយកំលាំងសមត្ថកិច្ចពាក់ពន្ធ័ចុះ តាមកន្លែងអាជីវករលក់ជីដើម្បីត្រួតពិនិត្យរកមើលជីលាយកន្ទុយបារីបន្ទាប់ពីក្រសួងកសិកម្មបានប្រកាសថា៖មានក្រុមហ៊ុននាំជីប្រភេទនេះពីប្រទេសជិតខាងមកលក់នៅកម្ពុជា។
ក្នុងឱកាសចុះអនុវត្តទៅតាមការណែនាំរបស់អគ្គនាយកកាំកុងត្រូលកន្លងមកថ្មីៗនេះលោកគុយ សាវឿនមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានដឹកនាំកំលាំងចុះពិនិត្យរកជីផលិតលាយកន្ទុយបារីដែលឈ្មួញ នាំចូលមកខេត្តស្ទឹងត្រែងនិងពន្យល់ណែនាំដល់បងប្អូនអាជីវករឲ្យប្រុងប្រយ័ត្នចំពោះជីធម្មជាតិក្រោមស្លាកជីកសិកម្មបន្លំជាមួយជីផ្សេងៗ។
មន្ត្រីកាំកុងត្រូលដ៏ដែលបានធ្វើការពន្យល់ណែនាំដល់អាជីវករឲ្យជួយតាមដានបើមានជួបប្រទះឃើញឬសង្ស័យដូច បានបញ្ជាក់ប្រាប់នោះត្រូវរាយការណ៏ជូនមកសមត្ថកិច្ចភ្លាមៗ ជីនិងគឺហាមប្រើប្រាស់ យើងក៏មិនទាន់តាមដាន ឃើញដែរនៅក្នុងខេត្តនេះបើសិនបើឃើញជីនេះគេហៅថាជីស្លាកសញ្ញាកន្ទុយបារីដែលគេផលិតពីកន្ទុយបារី បើមានព័ត៌ទាក់ទងនិងជីកន្ទុយបារីហ្នឹង ត្រូវរាយការណ៏ប្រាប់អាជ្ញាធរថាមានជីហ្នឹងនៅតំបន់ណាកន្លែងណាអញ្ចឹងឬអាចរាយការណ៏មកសមត្ថកិច្ចរបស់យើងនៅក្នុងខេត្តហ្នឹងឬមកមន្ទីរពាណិជ្ជកម្មក៏បានដែរគាត់អាចបញ្ជូនព័ត៌មានបន្តឲ្យយើងត្រួតពិនិត្យភ្លាមៗ។
លោកស្រីព្រឿន ផានិត អាជិវករលក់ទំនិញនាំចូលក្នុងផ្សាស្ទឹងត្រែងបានសំដែងការគាំទ្រដល់កំលាំងសមត្ថកិច្ចដែលបានចុះត្រួតពិនិត្យទៅលើប្រភេទជីនាំចូលនេះទោះបីខេត្តស្ទឹងត្រែងមិនទាន់មានក៏ដោយ នេះក៍ជាការដាស់ស្មារតីឲ្យកសិករយើងប្រុងប្រយ័ត្នដើម្បីប្រការ កុំឲ្យកើតមានគ្រោះថ្នាក់ដល់សុខភាព។
លោកស្រីអះអាងថា៖ករណីនេះក្នុងនាមជាអាជីវករលោកស្រីហ្នឹងជួយតាមដានពិនិត្យមើលបន្តទៀតទៅលើជីដែលនាំចូលផ្សេងៗបើមានខុសប្លែកពីធម្មតានោះហ្នឹងរាយការជូនសមត្ថកិច្ចភ្លាមៗផងដែរ។
សូមរំលឹកថា៖កាលពីថ្ងៃទី១០មីនាកន្លងទៅមានបែកធ្លាយក្រុមហ៊ុន( ប៉ែនលីម ត្រេឌីងក្រុបនាំចូលកន្ទុយបារី៨០តោន)ក្រោមរូបភាពនាំចូលជីធម្មជាតិក្រោមស្លាកជីកសិកម្មទើបអគ្គនាយកកាំកុងត្រូលដាក់បទបញ្ជាឲ្យត្រួតពិនិត្យដើម្បីរក្សាសុខភាពដល់កសិករអ្នកប្រើប្រាស់៕



































