​រំលោភ​កូន​ឯង​ដោយ​គំរាម​សំលាប់ ពីរ​ខែ​ទើប​ធ្លាយ​អាថ៌កំបាំង​

0

> បាត់ដំបង​: បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​9​ព្រឹក នា​ថ្ងៃទី​23-3-15 ត្រង់ចំនុច​ក្នុង​បរិវេណ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​បឹងរាំង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ពាក្យបណ្តឹង ដែល​បាន​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​កូនស្រី​ចុង​
របស់ខ្លួន​រហូត​បាន​សំរេច​ពីរដង កាលពី​អំឡុង​ខែមករា ឆ្នាំ​2015 នៅក្នុង​ទីតាំង​ឡឥដ្ឋ​កន្លងមក ប៉ុន្តែ​រឿងនេះ​ត្រូវបាន​លាក់​ការណ៍​យ៉ាង​សំងាត់​ដោយសារតែ​មានការ​គំរាម​សំលាប់​ពី​សំណាក់​ឪ​ចុង​។​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្តាយមីង​ជនរងគ្រោះ ដែលមាន​ឈ្មោះ ផុន បុ​ិ​ច អាយុ​47​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ បាន​រៀបរាប់ថា​រឿងនេះ​ត្រូវបាន​ក្មួយ​ស្រី​របស់គាត់​លាក់​យ៉ាង​សំងាត់​ដោយសារតែ​ខ្លាច​ស្លាប់ ប៉ុន្តែ​ថ្មីៗ​នេះ​image

បងស្រី​របស់​វា​បាន​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​មក​សួរសុខទុក្ខ ទើប​ក្មួយ​ស្រី​វា​ហ៊ាន​និយាយប្រាប់​ការពិត​អំពី​រឿង​ដែល​ឪពុកចុង​មានចិត្ត​អប្រីយ៍​ហ៊ាន​ចាប់រំលោភ​នាង​រហូត​បា​ន​សំរេច​ពីរដង​ក្នុង​យប់​តែមួយ កាលពី​ក្នុងអំឡុង​ខែមករា​កន្លងទៅ​ប្រហែល​ពីរ​ខែ​មកនេះ ។​ក្រោយពី​ទទួលបាន​ដំណឹង​ដ៏​អកុសល​បែបនេះ​ភ្លាម​បងស្រី​របស់​វា​ដែល​រស់​នៅឯ​ប្រទេស​ថៃ បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​អោយ​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច ព្រោះ​បើ​សង្ឃឹម​ម្តាយ​វា​គឺ​គ្មាន​ប្រយោជន៍​ទេ

ដោយសារតែ​បច្ចុប្បន្ន​ម្តាយ​ក្មេងស្រី​រងគ្រោះ​កំពុងមាន​ជំងឺ​ប្រចាំកាយ​ដេក​នៅ​នឹង​កន្ទេល​ទៅហើយ ទើប​គាត់​សំរេចចិត្ត​ប្តឹង​តែម្តង​។តាម​ការឆ្លើយបំភ្លឺ​រប​ស់​នារី​រងគ្រោះ​ឈ្មោះ ភ  គ ង  អាយុ​15​ឆ្នាំ រស់នៅ​ ឃុំ​កំ​ព​ងុ​ព្រៀង ស្រុក​សង្កែ បាន​រៀបរាប់ថា នៅ​ខែសីហា ឆ្នាំ​2014 រូបនាង​និង​ក្រុមគ្រួសារ ក្នុងនោះ​មាន​
រូបនាង ឪពុកចុង​របស់​នាង ម្តាយ​នាង និង​ប្អូនប្រុស​របស់​នាង បាននាំគ្នា​ទៅ​សុ​ី​ឈ្នួល​ធ្វើការ​ក្នុង​ឡឥដ្ឋ​ មួយកន្លែង​ស្ថិតក្នុង​ភូមិ​បឹងរាំង ឃុំ​ធិបតី ដើម្បី​យកប្រាក់​ទៅ​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​នារី​រងគ្រោះ​បាន​រៀបរាប់​បន្តថា លុះ​នៅក្នុង​អំឡុង​ខែមករា ឆ្នាំ​2015 គឺ​នៅ​យប់​មួយ​នោះ​
រូបនាង​ត្រូវ​បានទទួល​នូវ​ការ​គំរាម​យ៉ាងខ្លាំង​ពី​សំណាក់​ឪពុកចុង​របស់​នាង ដោយសារតែ​គាត់​បាន​លប​ចូលមក​ចាប់​នាង​រំលោភ​ទាំង​កំរោល ហើយ​បើ​នាង​ហ៊ាន​យក​រឿងនេះ​ទៅ​និយាយប្រាប់​គេ​នោះគាត់​នឹង​អារ ក​សំលាប់​នាង​ចោល ទីបំផុត​រាងកាយ​រប​ស់​នាង​ត្រូវបាន​ខ្ទេចខ្ទី​រហូតដល់​ទៅ​ពីរដង​ក្នុង​យប់​តែមួយ​គឺ​កាត់​បាន​រំលោភ​រហូត​បានសំរេច​។​
ចាប់តាំងពី​ពេលនោះ​មក​នាង​សុខចិត្ត​ខាំមាត់​លេប​ថ្ម លេប​គ្រួស​មិន​ហ៊ាន​និយាយប្រាប់​
អ្នកណា​ក្រៅពី​ម្តាយ​របស់ខ្លួន​ឡើយ ប៉ុន្តែ​អ្វីៗ​ក៏ត្រូវ​ខកបំនង​ទាំងអស់​ដោយសារតែ​ម្តាយ​នាង​មាន​ជំងឺ​ ទៀច​ទឹក ដេក​នៅតែ​នឹង​កន្ទេល និង​រស់​ដោយសារតែ​ប្តី​ជា​អ្នករក​សុ​ី​ចិញ្ចឹម ទើប​គាត់​មិន​ហ៊ានរករឿង​ទៅលើ​ស្វាមី​ឡើយ ដែល​ទុកអោយ​រឿងនេះ​កប់​បាត់​ស្ងាត់ឈឹង​នៅក្នុង​ស្បៃ​អន្ធការ​។​ក្នុង​ទឹកមុខ​ដ៏​ស្រងូតស្រងាត់ នារី​រងគ្រោះ​បាន​បន្ថែមថា ទីបំផុត​រឿងនេះ​ក៏​ត្រូវបាន​ផ្ទុះឡើង​ក្រោយ​ពេលដែល​បងស្រីរ​បស់​នាង​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ ហើយ​នាង​ក៏បាន​ទំលាយ​អាថ៌កំបាំង​នេះ​ឡើង​ដើម្បី​បន្ធូរ​នូវ​ភាព​តានតឹង​ពី​ក្នុង​ទ្រូង​ដែល​នាង​ខំ​លាក់​ទុកជា​យូរ​មកហើយ​។​
នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​គឺ​ជនសង្ស័យ​មិនបាន​គេចខ្លួន​ទៅ​ទីណា​នោះទេ ដោយសារតែ​គេ​ស្មាន​មិន​ដល់​ថា​អាច​មានរឿង​បែបនេះ​កើតឡើង ដោយនៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកចុង​ឈ្មោះ ផៃ ម៉ាន់ អាយុ​57​ឆ្នាំ រស់នៅ​ភូមិ​សំបុក​អក បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភទៅលើ​កូនស្រី​របស់ខ្លួន​ចំនួន​ពីរដង​មែន ដោយ​ការរំលោភ​នេះ​គឺ​បានសំរេច​ទាំង​ពីរលើក​ផងដែរ​ក្រោយពី​ទទួលបាន​ចំលើយសារភាព​រួចមក សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕