​មុខ​ស​ញ្ញ​លួច​កាច់ករ​ម៉ូតូ​ដ៏​សកម្ម​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​សមត្ថកិច្ច​ ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួមមានៈ​ប៉េ​អ៊ឹម​,​និង​កំ​ម្លាំ​ង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​,​អធិការ​ក្រុង​សៀមរាប​និង​នគរបាល​ប៉ុស្តិ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ជួន​សុ​បញ្ញា ព្រះ​រា​ជ្ញ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បានឱ្យ​កម្លាំង​ជំនាញ​តាមដាន​មុខសញ្ញា​ជនសង្ស័យ​កាច់​សោ​.​ក​.​ម៉ូតូ​បានសម្រេច នៅមុខ​ភូមិគ្រឹះ​អង្គរ​ប៊ូ​ទិ​ក កាលពី​ថ្ងៃទី​២៣​ខែ​មិនា​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ។​​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​រួម​និង​វត្ថុតាង​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព ប្រតិ​ប​ត្ត​ការ​នេះ​បានធ្វើ ឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​មុខ​ទី បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ពី​ខាងកើត​រង្វង់​មូល​អង្គរ​ឃ្យុ​ង​យូ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ខណៈ​ជនសង្ស័យ​កំពុង​កាច់​ស្លាក​លេខ​គ្រវែង​ចោល​។​P1060949
​លោក​អនុសេនីយឯក នួន ស័ក្ក​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​ថ្ងៃទី​២៤​ខែ​មិនា​នេះ​ថា​បន្ទាប់ពី​មាន​បណ្តឹង​របស់​ពលរ​ដ្ឋ កម្លាំង​នគរបាល​ក្រុង​បាន​សហការ​ដ៏​ល្អ​ពី​កម្លាំង​ជំនាញ​មានដូចជាៈ​ប៉េ​អ៊ឹម​,​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​,​និង​នគរបាល​ប៉ុស្តិ​តាមដាន​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​នៅ​ចំនុច​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ខណៈ​ពួកគេ​កំពុង​កាច់​ដោះ​ស្លាក​លេខ​

បោះចោល ពេល​ឃើញ​កម្លាំង​ប៉ុស្តិ​ចុះ​ល្បាត​ក៏​នាំគ្នា​រត់​ពួន​ក្នុងព្រៃ ទុក​ម៉ូតូ​ចោល ពេលនោះ​កម្លាំង​របស់​យើង​ក៏​ដេញតាម​ចាប់បាន​ភ្លាមៗ​រួច​បញ្ជូន​មកកាន់​អធិការ​ក្រុង​ដើម្បី​សួរនាំ​។ លោក​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ហែម ម៉ៅ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​(​ជា​អ្នកធ្វើ​សកម្មភាព​លួច​ម៉ូតូ​)​ហើយ​ឈ្មោះ ហែម ម៉ៅ​នេះ​ជា​អ្នក​ប្រ​ប្រាស់​គ្រឿងញៀន​ផងដែរ​និង​ទី​២/​ឈ្មោះ គង់ ចន្ថា ហៅ​កា​ណា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​

ស្នាក់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​(​ជា​អ្នក​មើលផ្លូវ​)​ហើយ​ពួកគេ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​យក​ដែក​អក្សរ​T​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ ១AW.៤២៤៤ របស់​ជនរងគ្រោះ​នៅមុខ​ភូមិគ្រឹះ​អង្គរ​ប៊ូ​ទិ​ក​។​

លោក​បន្តទៀតថា ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ អ៊ិន ច​យ ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ​ជា​បុគ្គលិក​ចុងភៅ​ភោជនីយដ្ឋាន ប៊ូ​ទិ​ក​អង្គរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដែល​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ពីមុខ​កន្លែងធ្វើការ​។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​៕
​ដោយ គឿន​វ៉េ​ត​