​អាវុធហត្ថ​បន្ទាយមានជ័យ​បើក​វគ្គ​ហ្វឹកហ្វឺន​និង​ផែនការ​ការពារ​បុណ្យចូលឆ្នាំ

0

​បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទា​មានជ័យ ទទួលបាន​វគ្គ​ហ្វឹកហ្វឺន និង​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ ។ ពិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ មីនា ២០១៥ នៅ​ទីបញ្ជាការ​ដ្ឋា​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។
​លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយយោង​តាម​ផែនការ​ហ្វឹកហ្វឺន​លេខ ៧៥/២០១៥ ផ​.​ក ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៤ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទើប​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បង្កើត​វគ្គ​បំប៉ន​នេះ ។IMG-20150323-WA0019

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​ចាប់ពី​ថ្ងៃទី ២៣ មីនា ដល់ ថ្ងៃទី ០៦ មេសា ២០១៥ ហើយ​ក្នុង​វគ្គ​បំប៉ន​នេះ​មាន​សិក្ខាកាម​ចំនួន​១១០​នាក់ ចាប់ពី​ថ្នាក់​មន្ត្រី ដល់​នាយ នាយរង​អាវុធហត្ថ ។ ការហ្វឹកហាត់​ចែកជា​៣​មាន ការហ្វឹកហាត់​លំ​ហាត់​របៀប​ជួរ​ទ័ព ការរក្សា​សណ្តាប់ធ្នាប់ ការសង្គ្រោះ​បឋម ។IMG-20150323-WA0021
​លោក​បន្តទៀតថា ការហ្វឹកហាត់​គឺជា​ការ​ចំ​បាច់​បំផុត​របស់​កងកំលាំង ហើយ​ដើម្បីអោយ​យល់ដឹង សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពី​ក្បួនច្បាប់ និង​អនុវត្ត​អោយបាន​ត្រឹមត្រូវ ។ ព្រោះ​មេរៀន​ទាំងនេះ​មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ យើង​អាចជួយ​ដល់​ក្រុមគ្រួសារ និង​ខ្លួនឯង​ផងដែរ ។ ក្រៅពី​ការណែនាំ​ដល់​សិក្ខាកាម​លោក ក៏បាន​ដាក់បទបញ្ជា​ដល់​មេ មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ស្រុក ក្រុង ស្នាក់ការ ត្រូវធ្វើ​ផែនការ​ការពារ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ​នាពេលខាងមុខ ៕IMG-20150323-WA0016
​ ​ ​ ​ ​ ​