កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៤​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​សាកលវិទ្យាល័យ​មានជ័យ​ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៤​ទិសដៅ​ការងារ​ឆ្នាំ​២០១៥​ដែលមាន​៦​ចំណុច​ដែល​ត្រូវ​លើកឡើង​ក្នុង​អង្គសន្និបាត​នេះ​។​អង្គសន្និបាត​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក​សួន​បវរ​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍​ក្នុង​អង្គប្រជុំ​នោះ​ថា​ក្នុង​សន្និបាត​នេះ​សំដៅ​លើកយក​ទិសដៅ​ភារកិច្ច​ការងារ​ប្រឡងប្រណាំង​ឆ្នាំ​២០១៥​របស់​ក្រុមប្រឹក្សា​និង​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​សុ​វត្តិភាព​ដែលមាន​៦​ចំណុច​យកមកអនុវត្ត​។image

ចំណុច​ទី​១​គណបញ្ជាការ​ឯកភាព​រដ្ឋា​ល​គ្រប់​ថ្នាក់ កម្លាំង​ស​មិត្ត​កិច្ច​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ ភូមិ ឃុំ​មាន​សុ​វត្តិភាព នេះ​ជា​ភារកិច្ច​ដ៏​សំខាន់​សម្រាប់​កិច្ចការ​ប្រចាំថ្ងៃ​របស់ខ្លួន ត្រូវ​បង្កើន​ការប្រមូលផ្តុំ​ដឹកនាំ​ក្នុង​មូលដ្ឋាន​ឲ្យ​ចូលរួម​សកម្មភាព​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​តាមរយះ​ការកសាង​។​២​ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​និង​ជ្រួតជ្រាប​នូវ​ទស្សនៈ​នូវ​ខ្លឹមសារ​នៃ​ប្រធានបទ ភូមិ​ឃុំ​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​មហាជន​នៅ​គ្រប់កន្លែង​។​៣​បង្កើន​ការរៀបចំ​វេទិការ​សាធារណៈ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ដោយ​យកចិត្តទុកដាក់​ខ្ពស់​អំពី​គុណភាព​នៃ​image (2)

ការទទួលបាន​ព៌​ត​មាន​អំពី​ទុក្ខ​កង្វា​ល់រ​បស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​បញ្ហា​សន្តិសុខ​ព្រមទាំង​ត្រូវខិតខំ​ដោះស្រាយ​រាល់​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​ឲ្យ​បាន​រួសរាន់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​សំដៅ​ធ្វើ​ឲ្យ​វេទិការ​សាធារណៈ​ទទួលបាន​នូវ​គុណប្រយោជន៍​ពិតៗ​។​៤​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់​ត្រូវធ្វើ​ការប្រជុំ​បូកសរុប​និង​ដក​ពិសោធន៍​អំពី​ការងារ​កសាង​គ្រប់គ្រង​ដឹកនាំ​ប្រជា​ការពារ​នៅក្នុង​ដែន​សម​ត្ត​កិច្ច​របស់ខ្លួន​image (1)

ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ចំណុចខ្សោយ​និង​ចំណុចខ្លាំង​ដើម្បី​ចូលរួម​ជំរុញ​ចលនា​តំរង់ទិស​ក្នុងការ​ប្រើប្រាស់​កំលាំង​ប្រជា​ការពារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។​៥​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត​ត្រូវ​ដឹកនាំ​ប្រជុំ​ការប្រឡងប្រណាំង​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព​ក្នុង​៦​ខែម្តង​ដោយឡែក​ថ្នាក់ស្រុក​ប្រជុំ​៣​ខែម្តង​។​៦​ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ​តាម​គ​រូ​ដែល​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ប្រឡងប្រណាំង​អនុវត្តន​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព​ផ្តល់ជូន​៕