កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក​បញ្ជូន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ

0

​ខេត្តបាត់ដំបង ៖ គ្រឿងញៀន​គឺជា​សារធាតុ​ម្យ៉ាង ដែល​ធ្វើឱ្យ​អ្នក​ប្រាស់​គ្រប់រូប អាចឈាន​ទៅជា​ឆ្កួត​(​បែក​ថ្នាំ​) និង​ស្លាប់​បាត់បង់​អាយុជីវិត ខណៈ​ប្រើប្រាស់​ដល់​កំរិត​មួយ ហើ យ​ទីណា​មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទីនោះ​តែងតែមាន​អស្ថេរភាព​ក្នុងសង្គម​ដូចជាBTB-02 (2)​មាន​ករណី​ចោរលួច ប្លន់ កាប់សម្លាប់ និង​អំពើ​ឃាតកម្ម​ផ្សេងៗ​ផងដែរ ។ ហេ តុ​ដូច្នេះហើយ ដើម្បី​រក្សា​សន្តិសុខ​សង្គម ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​ភ្នំព្រឹក ធ្វើការ​ស្ទាក់ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ពីរ​នាក់​បញ្ជូនទៅ​តុលាការ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៃ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​រៀបរាប់​ឱ្យដឹងថា នៅវេលា​ម៉ោង​៧ និង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែមីនា នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំព្រឹក ចុះ​ស្រាវជ្រាវ​និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ហ៊ុន សារិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក និង ឆែកឆេរ​ឃើញ​មាន​វត្ថុតាង​ថ្នាំ​គ្រាប់​សញ្ញា​WY ពណ៌​ផ្កាឈូក ចំនួន​១៨​គ្រាប់ និង​សម្ភារ​មួយ ចំនួន​ទៀត ដោយ​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ខាងលើ ។
​ប្រភព​បន្តទៀតថា ក្រោយ​សាកសួ រ ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយថា ថ្នាំញៀន​ខាងលើ​គេ​បាន​ទិញ​ពី​ឈ្មោះ បូរ៉ាន ហៅ​រ៉ា ភេទ ប្រុស រស់នៅ​ភូមិ​ឃុំ​ខាងលើ (​រត់គេចខ្លួន​បាត់​) ។ លុះ​នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែ ល​មានឈ្មោះ ស៊ឹម សំ​អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ច​ន្តា ស្រុក​ភ្នំព្រឹក ដោយ​រកឃើញ​ថ្នាំញៀន​ចំនួន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ាម៉ា​) ចំនួន​៤​គ្រាប់ និង​សម្ភារៈ​ប្រើ ប្រាស់​មួយចំនួនទៀត ។ ជនសង្ស័យ​បាន​សារភាពថា ថ្នាំ​ខាងលើនេះ​រូបគេ​បាន​ទិញ​ពី​ក្មេង ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​តម្លៃ​១​គ្រាប់​ចំនួន​២០០​បាត​(​ប្រាក់​ថៃ​) ។BTB-02 (10)
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ និង​ថ្នាំញៀន​ចំនួន​២២​គ្រាប់ ព្រមទាំង​វត្ថុតាង​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​