លោក​សុខ​. សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ពត៍​មាន​កម្ពុជា​បាន​ដឹកនាំ​កម្លាំង​សារ​ពត៍​មាន​ជាតិ​ចំនួន​៥០​នាក់​ចុះមក​ស៊ើបអង្កេត​លើ​ករណី​ឃាត់ខ្លួន​អ្នក​សារ​ពត៍​មាន​ចំនួន​២​នាក់​

0

​ព្រះវិហារ​. ទ័ព​អ្នក​សារ​ពត៍​មាន មាន​ទូរទស្សន៍ កាសែត ក្នុងស្រុក​ចំនួន​៥០​នាក់ បានធ្វើ​ដំណើរ មកកាន់​ព្រះវិហារ ដឹកនាំ​ដោយ​លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារ​ពត៍​មាន​កម្ពុជា ដើម្បី ចុះ​ស៊ើបអង្កេត​លើ​ករណី តុលាការ​សាលាដំបូង់ ខេត្តព្រះវិហារ ឃាត់ខ្លួន​អ្នកកាសែត​ចំនួន​២​នាក់​ដាក់​ព​ន្ឋ​នាគារ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១០​ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត លើ​កា​ចោទប្រកាន់​ទៅលើ​អ្នកកាសែត​២​រូប ដោយ​អ​យុ​ត្តិ​ធ​ម៍​។​IMG_4303

​អ្នក​សារ​ពត៍​មាន​ក្នុងស្រុក​មកពី​ស្ថាប័ន​ផ្សេងៗ​ក្នុង​មាន ទូរទស្សន៍ កាសែត និង​វិទ្យុ បាន​ដល់​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី ២៤ ខែ​មិនា​ឆ្នាំ​២០១៥ ក្នុង​គោលបំណង សុំ​ជួប​ស្ថាប័ន​តុលាការ ព្រះរាជអាជ្ញារ និង​អភិបាលខេត្ត និង​សួរសុខទុក្ខ អ្នក​សារ​ពត៍​មាន ដែល​កំពុង​ត្រូវបាន​ជាប់ឃុំ និង​សាកសួរ​ពិ​ករណី​ចោទប្រកាន់ ។​IMG_4304
​លោក សុខ វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ពត៍​មាន បាន​ឲ្យ​ដឹងថា កា​ដឹកនាំ​កម្លាំង​សារ​ពត៍​មានមក​នេះ គឺ​ដោយ​ឃើញថា ការចោទប្រកាន់​របស់​ស្ថាន​តុលាការ គឺ​ពុំមាន​ប្រភព​ពិត​និង​ជា​ករណី ដែល​គ​នុំ​គំ​គួ​ន និង​ប៉ះពាល់​ផលប្រយោជន៍ របស់​មន្ត្រី​ស្ថាន​ប័ន​មួយចំនួន​បណ្តាល​ឲ្យ​មានការ​ខាតបង់​ផលប្រយោជន៍​របស់​បុគ្គ​ល ហើយ​បានរៀបចំ​គម្រោង​ធ្វើបាប​អ្នក​សារ​ពត៍​មាន ដោយ​គ្មាន​ភាព​យុ​ត្តិ​ធ​ម៍ ការអនុវត្ត​ច្បាប់​នេះ គឺ​ត្រូវបាន​តុលាការខេត្ត​ព្រះវិហារ​ធ្វើការ​ទាំង​កំហឹង ធ្វើការ​ទាំង​អារម្មណ៍ ដោយ​ពុំបាន​អនុវត្តតាម​និតិ​វិធី​ច្បាប់ ដោយសារតែ​បុគ្គល ដែល​បាន​បាត់បង់​ផល ប្រយោជន៍ បាន​រៀប​អន្ទាក់​ប៉ុនប៉ង​ធ្វើបាប​អ្នក​សារ​ពត៍​មាន ដោយ​សំអាង​ទៅលើ​ការចុះ​ចាប់​ដោយ​គ្មាន​ដិ​ការ​. ទី​២ គ្មាន​បទល្មើស​ជាក់ស្តែង ហើយ​បាន​បទ​ប្រកាន់​ពី​កំហែង​យក និង​ជ្រៀតជ្រែក មុខងារ​មន្ត្រី​សារ​ធារ​ណះ ដែល​បង្ហាញ​ឲ្យ​ឃើញថា​ការចោទប្រកាន់​នេះ ពុំមែន​ជាការ​ពិត ដោយ​យោងតាម​ការអនុវត្ត​ច្បាប់ ប្រឆាំង​អំពើពុករលួយ អ្នក​សូក នឹង​អ្នកទទួល មានទោស​ដូចគ្នា​. តែ​តុលាការ​ពុំបាន​ដាក់ទោស​ទៅលើ​អ្នក​សូក​នោះទេ ដែលជា​អ្នករកស៊ី​ពាក់​ព័​ន្ឋ​ទៅនឹង​បទល្មើស​ព្រៃ ឈើ​កាប់បំផ្លាញ​ព្រៃឈើ បែរជា​រួចខ្លួន ហើយ​មក​ទំលាក់កំហុស​មកលើ​អ្នកកាសែត ។​IMG_4837
​តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ លោក​បាន​បញ្ជាក់ថា ឈើ​ទាំងនោះ​ត្រូវបាន​នាំទៅ​លក់​នៅ​ខេត្តក្រចេះ​អស់ហើយ ដោយ​រូបគេ​គ្រាន់តែ​ជា​អ្នក​ជូន​ផ្លូវ ការងារ​បានសម្រេច​អស់ហើយ​២​ក្រោយ ចំនួន​២​ថ្ងៃ​ទើប មានការ​ចាប់​អ្នកកាសែត ដោយ​ចោទថា​កំហែង​យក តាមពិត​ឈ្មួញ​បាន​សុំ​ឲ្យ​ជួយ រត់​ផ្លូវ​ប្រាប់​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។​
​មតិ​របស់​អ្នក​សារ​ពត៍​មាន មួយចំនួនធំ​សុំ​ឲ្យ​លោក ព្រះរាជអាជ្ញា ចៅក្រម ពិចារណា​ឡើងវិញ លើ​សំណុំរឿង លេខ ៣៥ ដើម្បី​រក​ភាព​យុ​ត្តិ​ធ​ម៍​ឡើងវិញ និង​សុំ​ឲ្យ​មានការ​ដោះលែង ឲ្យ​អ្នក​សារ​ពត៍​មាន​២​រូប ដែល​បាន​ឃាត់ឃាំង​សេរី​ក្នុង​ព​ន្ឋ​នាគារ ឲ្យ​នៅក្រៅ​ឃុំ ហើយ​សើ​រ៉ើ​សំណុំរឿង​ឡើងវិញ ពីបទ​ចោទប្រកាន់ ។​
​ដោយ ប៊ុន​រដ្ឋា​