អភិបាលស្រុក​ខេត្តរតនគិរី​មួយរូប​មាន​កំហឹង​និង​អ្នក​សារពត៌មាន​ក្នុង​ខេត្ត​មួយចំនួន ហើយ​ចោទប្រកាន់ថា​ចុះផ្សាយ​ពត៌មាន​លាប​ពណ៌​

0

​ខេត្តរតនគិរីៈ អភិបាលស្រុក​មួយរូប​នៅក្នុង​ខេត្តរតនគិរី​បាន​ចាត់ទុកថា អ្នក​សារពត៌មាន​នៅក្នុង​ខេត្ត​នេះ​គឺជា​អ្នក​ពត៌មាន​លាប​ពណ៌ ដែលជា​ការរង​គ្រោះ​បំផុត ដោយឡែក​អភិបាលស្រុក​មួយរូប​ទៀត​ក្នុង​ខេត្ត​នេះដែរ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងករណី​ការបង្ក្រាប​ទ​ល្មើស​ផ្សេងៗ​។​
​ ​02ការ​មានប្រសាសន៍​បែបនេះ​គឺ​អភិបាលស្រុក​ទាំងពីរ​បាន​លើកឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ​០២ របស់​រាជរដ្ឋាភិបាល ដែល​ស្តីពី​អំពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ធ្វើឡើង​ក្រោម​ការចូលរួម​ពី​សំណាក់​លោក ម៉ាន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​សាលាខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥​នេះ​។​
​ ​អភិបាលស្រុក​អូរ​យ៉ា​ដាវ​លោក ម៉ា វិចិត្រ បាន​មានប្រសាសន៍​នៅក្នុង​ពី​ធី​ផ្សព្វផ្សាយ​នោះ​ថា “​យោងតាម​ការចុះ​បង្ក្រាប និង​អង្កេត​កន្លងមក ករណី​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​របស់លោក​មិនសូវ​កើតមាន​ដូច​មានការ​លើកឡើង​នោះទេ ផ្ទុយទៅវិញ​បទល្មើស​មាន​តិចតួច​បំផុត​”​។ លោក​បាន​មានប្រសាសន៍ថា “​អ្វីដែល​ជាការ​ប្រឈម​នោះ គឺ​អ្នក​សារពត៌មាន​ទៅវិញ ដែល​យក​ករណី​ចុះបង្ក្រាប​នៅក្នុង​តំបន់​របស់លោក​ថា​ជាការ​ទារលុយ​ទារ​កាក់​”​។ លោក​ថា អ្នក​សារពត៌មាន​បាន​ចោទថា​ខ្ញុំ​ជា​អ្នកទទួល​សំណូក​ពីបទ​ល្មើស​ចំនួន​១៧០០០$​ដែល​ការផ្សាយ​នោះ​គឺជា​ការ​បំផ្លើស ឫ​ហៅថា​ជា​សារពត៌មាន “​លាប​ពណ៌​”​ឫ​ក៏​ករណី “​ជះ​ទឹក​ដាក់គ្នា​”​។ លោក​ម៉ា វិចិត្រ​គេ​នៅ​មិនទាន់​ដឹងថា សម្តី​របស់លោក​បាន​ចោទប្រកាន់​ទៅលើ​អ្នក​សារពត៌មាន​ណាមួយ​នោះទេ ហើយ​កន្លងមក​គេ​ក៏​មិនទាន់​ដឹងថា​មាន​អ្នក​សារពត៌មាន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​លោក​បាន​ប្តឹង​ទារ​សំណង​ក្នុង​បទ​បរិហាកេរ្តិ៍​នោះ​ផងដែរ​។ 03ដោយឡែក​អភិបាលស្រុក​អណ្តូង​មាស​លោក​នង ដា​រិ​ទ្ធ ក៏បាន​មាន​ប្រសា​ន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នោះដែរ​ថា “​ការចុះ​បង្ក្រាប​បទល្មើស​បាន​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា​ករណី​ចុះបង្ក្រាប​បទ​ល្មើ​បាន​ហើយ គ្មាន​មធ្យោបាយ​ដឹកជញ្ជូន ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​ស្រុក​ជួល​មធ្យោបាយ​ឯកជន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បទល្មើស​ដែ​បង្ក្រាបបាន​ត្រូវបាន​បាត់បង​ទៅវិញ​ដោយសារតែ​ខ្វះ​កន្លែង​ផ្ញើរ​ជាដើម​។​ល​។ បើទោះបីជា​អាជ្ញា​ស្រុក​មាន​សិទ្ធិ​តែ​គ្រប់គ្រង​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ប៉ុន្តែ​មិន​សិទ្ធិ​ប្រតិភូកម្ម​អំណាច​នោះទេ​”​។04
​ ​មានប្រសាសន៍​ឆ្លើយ​ត​នឹង​សេចក្តីរាយការណ៍​ខាងលើ​លោក​ម៉ាន សុ​គ្រី អនុ​លេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែងថា កងកម្លាំងប្រដាប់អាវុធ​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​សូម​ដកខ្លួន​អោយ​ឆ្ងាយ ហើយ​ចូលរួម​សហការ​ណ៍ និង​រាយការណ៍​លើក​ការងារ​បទល្មើស​នេះ​អោយបាន​ជោគជ័យ​។ លោក​បាន​ថ្លែងបន្តថា អ្នក​សារពត៌មាន​មួយចំនួន​តែងតែ​បំ​លែង ពី​ការពិត ក៏ប៉ុន្តែ​ដោយឡែក​អ្នក​សារពត៌មាន​មួយចំនួន​ដ៏ទៃទៀត​ក៏បាន​ផ្សព្វផ្សាយ​ពត៌មាន​ពិត និង​ពត៌មាន​បានល្អ​ផងដែរ​។​05
​ ​លោក​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ការមិន​សហការ​រប​ស់​សមត្ថកិច្ច វា​តែងតែ​បង្ក​អោយ​សមត្ថកិច្ច​ដែល​ចុះទៅ​បង្ក្រាប​នោះ​ក្លាយទៅជា​ជនរងគ្រោះ​ទៅវិញ ដូចជា​ករណី​ជនល្មើស​ធ្វើ​សកម្មភាព​ពន្លិច​ទូក​បង្ក្រាប​របស់​សមត្ថ​កិច្ច​ជាដើម​។​ល​។ គេ​កំពុងតែ​ធ្ង​ល់​ថា ហេតុអ្វី​បានជា​ការផ្សព្វផ្សាយ​ពត៌មាន​បទល្មើស​ដែល​និយាយ​ក្នុងស្រុក​អូរ​យ៉ា​ដាវ​របស់លោក​ម៉ា វិចិត្រ បែរជា​លោក​ចាត់ទុកថា ជាការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សំរាប់​លោក​ទៅវិញ​៕
ឡុង សារ៉េត​01