កំពង់ធំ=សាលាកុដ១ខ្នងត្រូវបានសម្ភោធដាក់អោយប្រើប្រាស់នៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ ក្រោមអធិតិយភាពឯកឧត្តម គង់វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុតសំអន អភិបាលខេត្ត ដោយមានការចូលរួមពីរសំណាក់មន្ដ្រីរាជការ តាមមន្ទីរ
ជុំវិញខេត្ត ស្រុក ពុទ្ធបរិស័ទជិតឆ្ងាយ ចំនុះជើងវត្ត លោកយាយ លោកតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួម សរុបជាង៤០០នាក់។
ក្នុងពិធីនេះត្រូវបានលោក សាយគឹមឡម អភិបាលរងស្រុកស្ទោង អានសុន្ធរកថាស្វាគមន៍បើកអង្គពិធី និងធ្វើសេចក្ដីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការចំនាយថវិការក្នុងការកសាងសាលាកុដ ក្រោមការដឹកនាំរបស់ព្រះចៅអធិការ ព្រះនាមសីលគុត្តោ សួស សុឃុន ដោយមានពុទ្ធបរិស័ទ ជាច្រើនមកធ្វើបុណ្យទាន ហើយមានការរីកចំរើនជាបន្ដបន្ទាប់ ជាក់ស្ដែងរាល់សមិទ្ធិផលនានា ក្នុងវត្តស្ពឺត្បូង មាន កុដិថ្ម២ជាន់ធ្វើពីបេតុងប្រក់ក្បឿង មាន២២បន្ទប់ ប្រវែង៩,២មគុណ២៦ម បង្គន់អនាម័យ ៤បន្ទប់ របងស្រះបេតុង ចាកសាបបេតុង ជួសជុលបាឆា និងធ្វើរោងម៉ាស៊ីនភ្លើងរួចជាស្ថាពរ អស់ទឹកប្រាក់សរុប ១១១,០០៥ដុល្លានៅជំពាក់គេ ២៤,៤៩២ដុល្លាទៀត។

ឯកឧត្តម គង់វិមាន បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ កោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្នក៏ដូចជាពុទ្ធបរិស័ទចំនុះជើងវត្តស្ពឺត្បូង ដែលមានជំនឿរ ជឿរជាក់លើវិស័យព្រះពុទ្ធសាសន៍នាហើយបានរួមសហការណ៍គ្នាជួយជាថវិការ ជាសម្ភារះ ជាកំលាំងកាយ កំលាំងចិត្ត ក្នុងការសាងសងសំណង់ដ៏ធំស្គឹមស្គៃនៃអាគាសាលាកុដិនេះ ដែលធ្វើអោយសមិទ្ធិផលក្នុងវត្តស្ពឺត្បូង មានការរីកចំរើនជាបន្ដបន្ទាប់រហូតមកដល់ពេលនេះ ក្នុងនៃលើកស្ទួយវិស័យព្រះពុទ្ធសាសនាអោយមានការរីកចំរើន អោយសាកសមទៅនិងរាជរដ្នាភិបាល ដែលចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ន បន្ទាប់មកឯកឧត្តមក៏បានផ្ដាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្នទាំងអស់ខិតខំបន្ដទៀតកែឆ្នៃវត្តអារាមអោយមានសោភ័ណភាពល្អទាំងអនាម័យ ទាំងគុណភាព ទាំងសមិទ្ធិផលក្នុងវត្តអោយមានការរិកចំរើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្ដរជាតិចូលមកទស្សនា និងសំរាប់ក្នុងពិធីបុណ្យទានផ្សេងៗ ៕
ប៊ុនរិទ្ធី







































