ក្រចេះ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មគ្រែ ឃុំ ថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រកបមុខរបរដុតនំក្រឡាននិងលក់នំក្រឡានដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងជាកេរិ៍ដំណរតាំងពីដូនតា សម្រាប់អ្នកឃុំថ្មគ្រែ។ នំក្រឡានថ្មគ្រែមិនត្រឹមតែអ្នកក្រៅខេត្តឬក្រៅប្រទេសដែលគាត់ធ្វើដំណើរឆ្លងកាត់ម្តងម្កាលតែងតែសសើរថាមានរស់ជាតិឈ្ងុយឆ្ងាញ់គ្រប់ៗគ្នានោះទេសូម្បីតែអ្នកនៅក្នុងខេត្តក្រចេះទាំងមូលក៏មិនមានភាពធុញទ្រលាន់និងនំក្រឡាននោះដែរ បើទោះបីជាពួកគាត់ធ្លាប់ហូបជានឹកញាប់យ៉ាងក្តីក៏ពួកគាត់នៅតែចង់ហូបដោយមិនត្រលាន់ និងរស់ជាតិក្រឡានថ្មគ្រែនោះដែរ។
ដោយសារការជម្រុញទឹកចិត្តពីភ្ញៀវទេសចរណ៍ជាតិ ក្នុងស្រុកឬក៏ក្រៅស្រុក នេះហើយដែលជម្រុញឱ្យពួកគាត់មានទឹកចិត្តទេ្វដងក្នុងការប្រកបមុខរបរធ្វើនំក្រឡានពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែប្រសើរឡើង ដោយការកែច្នៃ និងការវេចខ្ចប់ប្រកបដោយសោភ័ណភាពនិងអានាម័យព្រមទាំការដាក់តាំងលក់ជាហូរហែដោយមានរបៀបរៀបរយដែលធ្វើឱ្យមានការទាក់ទាញសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់តាមតំបន់នោះ។
ដោយសារតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ និង ការធ្វើនំក្រឡានពីសំណាក់ប្រពលរដ្ឋរស់នៅទីនោះច្រើនទៅៗឃុំថ្មគ្រែ បានចងក្រងជាសហគមន៍មួយដែលមានឈ្មោះ ថា (សហគមន៍ក្រឡានថ្មគ្រែ) ដើម្បីជួយជ្រោមជ្រែងក្នុងការ ផ្គត់ផ្គង់ទីផ្សារក្រឡាន និង បង្កើនរស់ជាតិ ឱ្យកាន់តែប្រសើរឡើង។
លោក ស្រី នេត សំ មេភូមិថ្មគ្រែ បានបញ្ជាក់ប្រាប់ថា ប្រជាពលរដ្ឋប្រមាណជា ៣៦ គ្រួសារ គឺជាអ្នកច្រកនិងដុតក្រឡានដើម្បីផ្គត់ផ្គង់ទីផ្សារអតិថិជនក្នុងខេត្តនិងក្រៅខេត្តចំណែកឯការច្រកនិងដុតនំក្រឡានរបស់ពួកគាត់ក្នុងមួយថ្ងៃមិនក្រោមពី ១០០ គីឡូក្រាមនោះទេដើម្បីផ្គត់ផ្គង់ដល់អាជីវករដែលបានមកកុម្មង់ពីកន្លែងផ្សែងៗ។
លោកស្រីបានបន្តឱ្យដឹងថាសម្រាប់អ្នកលក់ក្រឡានប្រចាំថ្ងៃនៅក្នុងឃុំថ្មគ្រែពេលគ្មានបុណ្យទានពួកគាត់លក់អចិន្ត្រៃតែ៣៥គ្រួសារប៉ុណ្ណោះដោយឡែកប្រសិនជាមានបុណ្យទាននោះទើបមានអាជីវកមកលក់ច្រើនរហូតដល់ ជាង ១០០ គ្រួសារ។ លោក ស្រីមេភូមិខាងលើក៏បាននិយាយបន្ថែមថា ក្រឡានថ្មគ្រែមិនត្រឹមតែល្បីនៅក្នុងស្រុក នោះទេសូម្បីតែភ្ញៀវទេសចរណ៍នៅក្រៅប្រទេសក៏ធ្លាប់សរសើរនិង កុម្ម៉ង់នំក្រឡានអ្នកភូមិរបស់លោកស្រីដែរ។