សៀមរាប ៖ ក្រុមមន្ត្រីតំបន់ការពារទេសភាពអង្គរបានអះអាងថាមន្ត្រីយោធា៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបរួមជាមួយមន្ត្រីបរិស្ថានតំបន់ការពារទេសភាពអង្គរធ្វើការឃាត់ខ្លួនខណះពេលប្រតិបត្តិការបង្ក្រាបនូវការដឹកជញ្ជូនឈើក្រញូងរបស់មន្ត្រីយោធាទាំងនោះដោយមានទាំងរថយន្តសេរីទំនើប១គ្រឿងទៀតផង។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើក្រញូងឈានទៅដល់ចាប់ខ្លួនជនពាក់ព័ន្ទជាមន្ត្រីយោធាបានទាំង៤នាក់ដែលសុទ្ធតែស្លៀកឯកសណ្ឋានឈុតប៉ារ៉ានេះធ្វើឡើងនៅវេលាម៉ោង២និង០០នាទីរំលងអាធ្រាតថ្ងៃទី១ខែមេសាឆ្នាំ២០១៤ត្រង់ចំណុចខាងត្បូងប្រាសាទអង្គរតូចស្ថិតក្នុងតំបន់ការពារទេសភាពអង្គរដឹកនាំដោយលោកសំរិទ្ធសាខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
ក្រោយពីចាប់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែងត្រូវបាននាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលក្រុងសៀមរាបទាំងយប់ដោយមានការយាមកាមយ៉ាងតឹងរឹងបំបុត។ នាយកតំបន់ការពាទេសភាពអង្គរនៃក្រសួងបរិស្ថានលោកហុងតារាវុធបានឲ្យដឹងថារថយន្តដែលបានបង្កប់ឈើក្រញូងនេះម៉ាកធុនត្រាសេរី២០០៧ព័ណខៀវទឹកប៊ិចបិទស្គុតព័ណសរពាក់ស្លាកលេខ.ខ.ម.០២.២៦៩៨.ឈើទាំងអស់មានចំនួន១០៥ស្មើនិង៣៦៦ដុំ។
លោកមន្ត្រីបរិស្ថាបតំបន់ការពារអង្គរបានបញ្ជាក់ថាចំណែកមន្ត្រីយោធាដែលត្រូវបានចាប់ខ្លូននេះទីឈ្មោះហេងធីអាយុ២៧ឆ្នាំនៅភ្នំពេញទី២តិតវិសុទ្ធអាយុ៣៥នៅសៀមរាបទី៣សៅវណ្ណនៅកំពង់ចាមទី៤លីវណ្ណថននៅស្រុកពួកខេត្តសៀមរាបជាមន្ត្រីយោធានៅកងពលលេខ៧០។ មន្ត្រីបរិស្ថានដដែលបន្ថែមថាជនសង្ស័យទាំង៤នាក់នេះត្រូវបានបញ្ជូនទៅស្ថាប័នតុលាការសៀមរាបរួមជាមួយឈើក្រញូងចំណែករថយន្តរក្សាទុកនៅអធិការនគរបាលក្រុងសៀមរាប។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបលោកសំរិទ្ធសាខុនបានឲ្យដឹងថាជនសង្ស័យទាំង៤បាក់ដែលបានឃាត់ខ្លួននោះត្រូវបានចោទពីបទដឹកជញ្ជូនឈើប្រណិតគ្នានការអនុញាត្ត។ ពាក់ព័ន្ទទៅនិងការបង្ក្រាបការដឹកជញ្ជូនឈើក្រញូងរហូតដល់ការចាប់ខ្លួនមន្ត្រីយោធានេះត្រូវបានប្រភពដោយឡែកមួយទៀតលួចបង្ហើបឲ្យដឹថាមានសមត្ថកិច្ចមានវត្តមានឈ
ជើងនៅសៀមរាបជាច្រើនស្ថាប័នបាននាំគ្នាឃុបឃិតស៊ីសំណូកជាមួយក្រុមឈ្មួញឈើក្រញងក្នុងនោះមានដឺបេខេត្តសៀម រាប.ដឺបេអគ្គបញ្ជាការកងទពជើងគោក.ប៉េអឹមផ្ទៃប្រទេស.ប៉េអឹមខេត្តសៀមរាប.ប៉ូលិសក្រសួង.ប៉ូលិសខេត្ត.មន្ត្រីមន្ទីរអធិការកិច្ចទាំនាក់ទំនង់រដ្ឋសភានិងព្រឹត្តសភាខេត្ត.មេព្រៃសៀមរាប.មេព្រៃក្រសួងរួមជាមួយអ្នកកាសែតមួយក្រុមទៀតផង
ដែរ។ ប្រភពបង្ហើបបន្តថាសមត្ថកិច្ចទាំងនេះបានបើកដៃឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងតាមផ្លូវលេខ៦៧និងផ្លូវលេខ៦៨យ៉ាងគគ្រឹកគគ្រេងបំផុតដោយមិនបានអនុវត្តបង្ក្រាបនូវការដឹកជញ្ជូនឈើនោះឡើយផ្ទុយទៅវិញក្រុមមន្ត្រីទាំងនេះបាននាំគ្នារស៊ីសំណូកពីឈ្មួញឈើដោយគ្មានញញើតដៃបន្តិចសោះឡើយ។ កាលពីពេលថ្មីៗនេះអង្គរភាពប្រឆាំង
អំពើពុករលួយបានចាប់ខ្លួនអធិការអធិការងស្រុកបន្ទាយមាសខេត្តកំពតពីបទប្រព្រឹត្តពុករលួយទាំងនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាអង្គភាពប្រឆាំងអំពើពុករលួយមិនទុកឧិកាសឲ្យមន្ត្រីសមត្ថកិច្ចណាបន្តប្រព្រឹត្តពុករលួយទៀតជាដាច់ខាតដូច្នេះរងចាំមើលសមត្ថកិច្ចនៅឈវត្តមាននៅសៀមរាបមានវាសនារួចខ្លួនពីសំណាញ់ច្បាប់ទេ។