លោកចាន់តារាអគ្គនាយកដ្ឋានដឹកជញ្ជូនចុះមកផ្សព្វផ្សាយច្បាប់សុវត្តិភាពចរាចរណ៍ផ្លូវគោក

0

ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥នៅសាកលវិទ្យាល័យមានជ័យស្ថិ តក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកអង្គប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សុវត្តិភាពចរាចរណ៍ផ្លូវគោក។ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះមានការចូលរួមលោក ចាន់តារា អគ្គនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណការនិងដឹកជញ្ជូន លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកគឹមសុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ពន្ធ័ជាច្រើននាក់បានចូលរួមដែរ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថាសព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានមនុស្សស្លាប់និងរងរបួសនិងពិការជារៀងរាល់ថ្ងៃដែលបានបន្សល់ទុកនូវសោកនាដកម្មនិងផលប៉ះពាល់ដោយផ្ទាល់លើប្រជាពលរដ្ឋដែលជាធនធានរបស់សង្គមជាតិនិងការនិរាសព្រាត់ប្រាស់កូនចៅបងប្អូនឪពុកម្តាយប្តីប្រពន្ធនិងមិត្តជាទីស្រឡាញ់ព្រមទាំងខាតបង់នូវទ្រព្យសម្បត្តិជាច្រើនថែមទៀតផង។លោកបានបន្តថាមានព៌តមានរបស់ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៤មនុស្សស្លាប់៦នាក់image (2)ក្នុង១ថ្ងៃច្រើនជាងឆ្នាំ២០១៣ដែលគិតជាមធ្យម៥នាក់ក្នុង១ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនដោយសារកក្តាជាអាទ៍កក្តាមនុស្ស កក្តាយានយន្តនិងកក្តាផ្លូវជាដើម។លោកបានបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនបណ្តា លមកពី បណ្ណ័បើកបរមិនត្រឹមត្រូវ យាន្តយន្តបើកលើសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពជែងនិងបត់មិនត្រឹមត្រូវ ចតឈប់យានមិនត្រឹមត្រូវ ផ្ទុកទំនិញនិងមនុស្សច្រើនលើសចំណុះ មិនមានសីលធម៍ មិនមានសុជីវធម៍និងមិនគោរពបទបញ្ញត្តិនៃច្បាប់ចរាចរណ៍ អ្នកបើកម៉ូតូមិនបានពាក់មួកសុវត្តិភាព យានយន្តមិនពាក់ខ្សែក្រវ៉ាត់ ការលែងសត្វដើររហេតរហូតលើផ្លូវថ្នល់ជាដើម។លោកបានបន្តថាច្បាប់ចរាចរណ៍ថ្មីនេះតឹងតែងជាងច្បាប់ចរាចរណ៍ចាស់ដើម្បីធ្វើឲ្យស្របច្បាប់និងបទបញ្ញនៃក្រមimageព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងធានាសុវត្តិភាព សណ្តាប់ធ្នាប់ ការពារសុខភាព អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ និងបរិស្ថានជូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍នៅតាមផ្លូវថ្នល់ជាតិ។លោកចាន់តារាក៍បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនោះដែរថាគាត់សូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនយោបាយជាតិស្តីពីសុវត្តិភាពចរារណ៍ផ្លូវគោកឲ្យបានល្អចូលរួមចំណែកកាត់បន្ថយគ្រោះថ្នក់ចរាចរណ៍។លោកក៏បានថ្លែងអំណគុណដ៍ខ្ពង់ខ្ពស់ចំពោះកងកំលាំងនគបាលចរាចរណ៍ដែលខិតខំប្រឹងប្រែងដោយមិនខ្លចនឿយហត់ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសុវត្តិភាព សណ្តាប់ធ្នាប់ និងសំរួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ៕image (1)