មី​យ៉ាន់​ម៉ា​ដោះលែង​បាតុករ​និស្សិត ២៨​នាក់​

0

​មន្ដ្រី​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៥ ខែ មីនា​ថា អ្នក​អនុវត្ដ​ច្បាប់​នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា​បាន​ដោះលែង​ក្រុមបាតុករ និស្សិត​២៨​នាក់ បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​កាលពី​ខែ មុន ក្រោយ​ការធ្វើ​បាតុកម្ម​របស់​ពួកគេ ស្ថិតនៅក្នុង​ទីក្រុង Tatpadan តំបន់ Bago a3ប្រទេស​មី​យ៉ាន់​ម៉ា​នោះ ។ ការ ដោះលែង​បានធ្វើ​ឡើង​បន្ទាប់ពី​ការ​ជំនុំ ជម្រះ​ទោស ។
​កាលពី​ថ្ងៃទី​១០ ខែមីនា ក្រុមបាតុករ ១២៧​នាក់ ក្នុងនោះ​មាន​បាតុករ​និស្សិត ៦៥​នាក់ និង​ជន​ស៊ីវិល​៦២​នាក់​ត្រូវ អាជ្ញាធរ​ចាប់ខ្លួន ។ នៅ​ថ្ងៃទី​១១ ខែមីនា អាជ្ញាធរ​ក៏បាន​ដោះលែង​ព្រះសង្ឃ​ពុទ្ធ សាសនា​១១​អង្គ ក្រោយ​ព្រះអង្គ​មាន ជាប់ទាក់ទង​ក្នុងការ​ចូលរួម​ធ្វើបាតុកម្ម ទាមទារ​រដ្ឋាភិបាល​ឱ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ស្ដីអំពី​ប្រព័ន្ធ​អប់រំ​មី​យ៉ាន់​ម៉ា​។
​អំពើហិង្សា​បាន​ផ្ទុះឡើង​អំឡុងពេល កម្លាំង​សន្ដិសុខ​រដ្ឋាភិបាល​បាន​បំបែក ក្បូន​បាតុកម្ម​របស់​បាតុករ​និស្សិត​កាលពី ថ្ងៃទី​១០ ខែមីនា ស្ថិតនៅក្នុង​ទីក្រុង Tat- padan ។ ក្រុមបាតុករ​បាន​ទម្លុះទម្លាយ របាំង​ការពារ​របស់​ប៉ូលិស​ដើម្បី​ប្រមូលផ្ដុំ ធ្វើបាតុកម្ម​ឆ្ពោះទៅកាន់​ទីក្រុង​Yangon បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ ទទួល​បរាជ័យ ។a4
​សមត្ថកិច្ច​បាន​ចាត់វិធានការ​រយៈ ពេល​ជាង​១​សបា្ដហ៍ ទម្រាំ​តែ​ក្រុម​បា​តុ ករ​ទាំងនេះ​បំបែកជួរ ។
​ក្រុមនិស្សិត​មាន​គម្រោង​ធ្វើ​បា​តុ កម្ម​ជា​រៀងរហូត​ឆ្ពោះទៅកាន់​ទីក្រុង Yangon បើទោះបី​លក្ខខណ្ឌ​របស់​ពួក គេ​ទាំង​១១​ចំណុច​ស្ដីអំពី​ច្បាប់​អប់រំ​នោះ ជាគោលការណ៍​ត្រូវបាន​ទទួលស្គាល់​រួច ហើយក៏​ដោយ នៅក្នុង​កិច្ចពិភាក្សា​កាល ពីថ្ងៃ​ទី​១១ ខែកុម្ភៈ រវាង​ភាគី​ទាំង​៤​គឺ រដ្ឋាភិបាល​, រដ្ឋសភា​, បណ្ដាញ​ជាតិ សម្រាប់​កែទម្រង់​ប្រព័ន្ធ​អប់រំ និង​ចលនា អប់រំ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។a1
​ប្រភពពី​សភា​មី​យ៉ាន់​ម៉ា​បានបញ្ជាក់ ថា សេចក្ដីព្រាងច្បាប់​ស្ដីអំពី​វិស័យ​អប់រំ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​សម័យ ប្រជុំ​របស់​សភា ហើយ​ដែល​នឹង​ចេញ​ជា លទ្ធផល​ឱ្យ​អនុវត្ដ​ដើម្បី​ផលប្រយោជន៍ ជាតិ​ក្នុង​រយៈពេល​វែង 9៕a2