សៀមរាប៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរសៀសថ្ងៃទី០១ខែមេសាឆ្នាំ២០១៤នេះដោយម្ចាស់ផ្ទះដែលបានជួលផ្ទះទៅឲ្យស្ត្រីជនជាតិវៀតណាម្នាក់ដែលមានអាយុជាង៣០ឆ្នាំដើម្បីលក់ភេសជ្ជះដែលមានយាហោឈ្មោះ ជៀវ ពៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិទល់មុខ
ផ្សា ហ៊ុយ ឡេង ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ បន្ទាប់ពីម្ចាស់ផ្ទះបានដឹងថាអ្នកជួលផ្ទះរបស់គាត់បានបិទទ្វាមិនបានលក់ឥវ៉ាន់អស់រយះពេលចំនួនបីថ្ងៃហើយនោះម្ចាស់ផ្ទះក៏បានដើរមកមើលក៏ឃើញសោរទ្វាផ្ទះរបើកដោយចាក់មិនជាប់ហើយធុមក្លិនស្អុយ ចេញមកខាងក្រៅផងនោះ ម្ចាស់ផ្ទះជួលក៏បានទំនាក់ទំនងមកដល់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយធ្វើអន្តរាគមន៍និងធ្វើការត្រួតពិនិត្យជាក់ស្តែងតែម្តង ។ដោយនៅក្នុងកិច្ចចុះប្រតិបត្តិការណ៍នោះក៏មានវត្តមានលោក ជួន សុបញ្ញា ព្រះរាជាអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោកទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប លោក ដួង សុខា នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបានចូលទៅក្នុងផ្ទះលក់ភេសជ្ជះនេះដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែងហើយនោះសមត្ថកិច្ចបានរកឃើញសពស្ត្រីម្ចាស់ហាងជាជនជាតិវៀតណាមដែលមានអាយុជាង៣០ឆ្នាំបានស្លាប់យ៉ាងអាណោចអាធម៍ប្រមាណជា៣ថ្ងៃកន្លងមកហើយដោយុសាកសពស្ត្រីរងគ្រោះមានស្ថានភាពស្អុយរលួយហើយត្រូវបានជនមិនស្គាល់មុខយកភួយមកគ្របពីលើនិងយកកេះស្រាបៀរព្រមទាំងយកសម្លៀកបំពាក់មួយចំនួនទៀតមកគ្របពីលើដើម្បីមិនឲ្យគេដឹង បើទោះបីយ៉ាងណាក៏ដោយក៏សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថាករណីនេះជាករណីអ្វីនោះទេ ។ ដោយសមត្ថកិច្ចកពុងតែធ្វើកោសល្យវិច័យនិងធ្វើការតាមដាស្រាវជ្រាវបន្តដើម្បីវែករកជនដៃដល់ឫកំណត់មុខសញ្ញាថាជាករណីអ្វីពិតប្រាកដ៕