យន្តហោះ​ស៊ើប​ការ​ឥណ្ឌា​ធ្លាក់ អាកាសយានិក​២​នាក់​បាត់​ខ្លួន

0

​យន្តហោះ​យាន​ល្បាត​របស់​កម្លាំង​ទាហាន​ឥណ្ឌា​បាន​ធ្លាក់​នៅ​ដែនសមុទ្រ ភាគ​ខាងលិច​ប្រទេស​នេះហើយ​អាកាសយានិក​២​នាក់​ក្នុងចំណោម​៣​នាក់​បាន​បាត់​ខ្លួន​។​
​អ្នកនាំពាក្យ​កម្លា​មង​ទាហានជើងទឹក​ឥណ្ឌា​លោក​Rahul Sinha បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៥​ខែs4មីនា​ថា មន្ត្រី​ទាហាន​ម្នាក់​នៅលើ​យន្តហោះ​នោះ​ត្រូវបាន​ជួយសង្គ្រោះ​រួចផុត​ពី​ក្តី​ស្លាប់​កាលពី​ពាក់​កណ្តាលយប់​ថ្ងៃទី​១៤​ខែមីនា ។ នាវា​៦​គ្រឿង​រួមទាំង​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​បាន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​មនុស្ស​២​នាក់​ដែល​បាត់​ខ្លួន​។​
​លោក​Shinha បន្តទៀតថា យន្តហោះ​យាមល្បាត​ប្រភេទ Dornier ជួប​គ្រោះថ្នាក់​ពេល​កំពុងតែ​ហោះហើរ​ហ្វឹកហ្វឺន​ជាប្រចាំ​នៅក្នុង​ទីតាំង​Goa ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ។ នៅពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​នៅឡើយ​។​s2
​គ្រោះថ្នាក់​បានកើត​ឡើងជា​ញ្ញឹកញ្ញាប់​សម្រាប់​ក្រុម​ទាហាន​យាម​ល្បា​ត់​តាម​ដែនសមុទ្រ​របស់​ឥណ្ឌា ។​កាលពី​ខែមីនា​ឆ្នាំ​២០១៤​ក៏មាន​ហេតុ​ការគ្រោះថ្នាក់​បែកធ្លាយ​ហ្គាស់​នៅលើ​ន​វា​ចម្បាំង​INS Kolkata ស្ថិតនៅ​ទី​ក្រុម​ម៉ុម​បៃ​បណ្តាល​ឲ្យ​ទាហាន​ម្នាក់​ស្លាប់​ផងដែរ​។ កាលពី​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​មន្ត្រី​ទាហានជើងទឹក​២​នាក់​បាន​ស្លាប់​ពេល​នាវាមុជទឹក​ប្រភេទ​INS Sindhuratna ឆាប់ឆេះ​ពេល​បើក​សាកល្បង​នៅ​ដែនសមុទ្រ​៕s1