ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ហ្វឹកហាត់​កុមារ​៤០០​នាក់​ធ្វើជា​ទាហាន​

0

​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​SOHR បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​២០១៥​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​IS បាន​បញ្ចុះបញ្ចូល​ហ្វឹកហាត់​ទាហាន​កុមារ​ជាង​៤០០​នាក់​នៅ​ស៊ី​រី​។​​កុមារ​ដែល​ត្រូវ​ក្រុម IS​ជ្រើសរើស​ធ្វើ​ទាហាន​ភាគច្រើន​មកពី​ភាគ​ខាងកើត​ស៊ី​រី​ដូចជា​ខេត្ត Al d2Mayadin និង​Al Bukamal នៅជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​។​ក្រុម IS​ទៅ​ចាប់ខ្លួន​កុមារ​ទាំងនោះ​ចេញពី​សាលារៀន ព្រះវិហារ​និង​ទីតាំង​សាធារណ​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម IS​ក៏បាន​បញ្ចុះបញ្ចូល​ឪពុកម្តាយ​ឲ្យ​កូន​ទៅ​ហ្វឹកហ្វឺន​ក្នុង​ជំរុំ ហើយ​ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​អូសទាញ​កុមារ ក្នុងនោះ​មាន​ទាំង​ការ​ឲ្យ​រថយន្ត ប្រាក់​ឬអ្វី​ដែល​ក៏​មារ​ភាគច្រើន​ត្រូវការ​។​
​តាម​អង្គការ​SOHR កុមារ​ទាំងនោះ​ត្រូវបាន​ពួកគេ​ហ្វឹកហាត់​ឲ្យ​បាញ់​គ្រាប់​ពិត ហើយ​រៀន​បើកបរ​នៅក្នុង​ជំរុំ ក្នុង​គោលដៅ​វាយប្រហារ​ភេរវកម្ម បង្កៃ​គ្រាប់បែក​ក្នុង​រថយន្ត​។​លោក Rami Abdulrahman ប្រធាន​SOHR បាន​ឲ្យ​ដឹងថា កុមារ​ទាំងនោះ​ត្រូវបាន​ពួក IS​ប្តូរ​ខួ​ក្បាល ដោយ​ក្រោយពេល​ឆ្លងកាត់​ការហ្វឹកហាត់​កុមារ​ទាំងនោះ​ប្រែក្លាយ​ទៅជា​មនុស្ស​ផ្សេង មិនដឹង​ខុសត្រូវ ពេលខ្លះ​ភ័យខ្លាច​ខ្លះ​ឆេវឆាវ​។​d5
​ដោយសារ​មនុស្សពេញវ័យ​មាន​ចំនួន​តិច​ទៅ​ចូល​ជាមួយ​ក្រុម IS​រយ​ពេលកន្លងមក​ទើប​ក្រុម​នេះ​សម្រេច​ជ្រើសរើស​កុមារ​វិញ​ម្តង​។ តា​របាយ​ការ​ក្នុង​រយពេល​៣​ខែ​ដើ​ម្ប​ឆ្នាំ​២០១៥​មាន​មនុស្ស​តែ​១២០​នាក់​ប៉ុណ្ណោះ​ទៅ​ចូល​ជាមួយ ក្រុម IS៕d3