សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ខែមីនាដោយដងស្រងសម្តីពលរដ្ឋនៅក្នុងស្រុកDamasak ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានបញ្ចាក់ថា ក្រុមខ្មាន់កាំភ្លើងបូកូហារ៉ាមបានចាប់ខ្លួនស្ត្រីនិងកុមារជាង៤០០នាក់ ក្នុងពេលស្ត្រីនិងកុមារទាំងនោះព្យាយាមចាកចេញពីតំបន់គ្រប់គ្រង វាយប្រហារដោយខ្មាន់កាំភ្លើងខាងលើ។
លោកsouleymane Ali ជាពលរដ្ឋនៅក្នុងតំបន់ខាងលើបានឲ្យដឹងថា ក្រុមបូកូហារ៉ាមបានចាប់ខ្លួនស្ត្រីនិងកុមារ៥០៦នាក់ ក្នុងនោះបានសម្លាប់៥០នាក់ផងដែរ។ លោកបន្តទៀតថា «យើងមិនដឹងច្បាស់ថា ពួកគេបានសម្លាប់អ្នកដទៃទៀតពេលព្យាយាមចាកចេញពីភូមិដែលពួកគេគ្រប់គ្រង ។ ពលរដ្ឋដទៃទៀនៅក្នុងភូមិត្រូវពួកគេចាប់ខ្លួនទាំងអស»។
លោក Toumba Mohamed មេបញ្ចាការកងទ័ពប្រទេសណៃជឺ និងឆាតនៅតំបន់Damasak បានឲ្យដឹងថា ពលរដ្ឋនៅក្នុងតំបន់រង្គ្រោះបានឲ្យដឹងថា ស្ត្រីនិងកុមារដែលរងការចាប់ខ្លួនមានពី៤០០ទៅ៥០០នាក់។
បច្ចុប្បន្នបណ្តាប្រទេសក្នុងតំបន់បានរួមគ្នា ទប់ស្កាត់វាយប្រហារគ្រុមបូកូហារ៉ាម ដើម្បីរំដោះពលរដ្ឋដែលពួកគេចាប់ខ្លួន ។ ពេលនេះក្រុមបូកូហារ៉ាមបានវាយប្រហារឆ្លងព្រំដែនចូលប្រទេសជាច្រើនក្នុងនោះមានប្រទេសឆាត កាមឺរ៉ុនជាដើម។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះនោះគឺ ក្រុមបូកូហារ៉ាមបានចូលជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ ដែលកំពុងតែពង្រីកទឹកដីនៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី៕