បច្ចុប្បន្នពលរដ្ឋជប៉ុនជាង១ភាក៤ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុលើសពី៦៥ឆ្នាំ ហើយចំនួនមនុស្សចាស់នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយនៅឆ្នាំ២០៥៥ ពេលនោះចំនួនពលរដ្ឋសរុបនឹងថយចុះពី១៣០លានសល់តែ៩០លានប៉ុណ្ណោះ ទាំងនោះជាក្តីកង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន។
សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំងចំណែកចំនួនមនុស្សចាស់បែជាកើនឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាលជប៉ុនបានប្រមានថាដល់ឆ្នាំ២០២៥ ជប៉ុននិងខ្វះគ្រូពេទ្យរហូតដល់១លាននាក់ រួមទាំងគិលានុបថយិកាដើម្បីមើលថែមនុស្សចាស់។ ការជម្រុញឲ្យមានជនអន្តោវេសចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សាចំនួនពលរដ្ឋឲ្យនៅថេបាន។
បច្ចុបន្ន មានតែ២ភាគរយប៉ុណ្ណោះក្នុងប្រទេសជប៉ុនជាជនបរទេសមករស់នៅ។ ចាប់តាំងពីឆ្នាំ២០០៨មករដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមឲ្យគិលានុបថយិការមើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអីចឹងដែរ ។ ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសាជប៉ុន។
មកទលពេលនេះមានគិលានុបថយិការបរទេស៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្តុះបណ្តាល ហើយអ្នកទាំងនោះត្រូវវិត្រឡប់ទៅប្រទេសវិញក្រោយបម្រើការងារបាន៣ទៅ៥ឆ្នាំ។
តាមអ្នកឯកទេសក្នុងរយពេល៥០ឆ្នាំខាងមុខជប៉ុនត្រូវការគិលានុបថយិកា ដល់ទៅ១០លាននាក់មកពិបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ ពលរដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែរស់នៅក្នុងប្រទេសជប៉ុនយូអង្វែងទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុន ជួយដោះស្រាយរឿងនយោបាយបា